អ្នកប្រលងបាក់ឌុបពីឆ្នាំ 2007 ដល់ឆ្នាំ2014 បានទទួលសញ្ញាប័ត្រហើយ !

ក្នុងលិខិតរបស់ក្រសួងអប់រំដែលចុះហត្ថលេខាដោយ លោក ហង់ ជួន ណារ៉ុន ដែលបានចុះកាលពីថ្ងៃទី ៥ មិថុនា ឆ្នាំ២០១៨ បានបញ្ជាក់ថា៖ «សូមលោកប្រធានរួសរាន់ចាត់តាំងតំណាងឲ្យមកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីពេលនេះតទៅ ដើម្បីយកទៅចែកជូនបេក្ខជនដែលប្រឡងជាប់ដោយឥតគិតថ្លៃ»។
បើតាមលិខិតខាងលើដដែល លោករដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី – ខេត្ត ផ្សព្វផ្សាយឲ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងអនុវត្តខ្លឹមសារលិខិតនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
គួររំលឹកផងដែរថាក្រសួងអប់រំមានការយឺតយ៉ាវខ្លាំងក្នុងការចែកសញ្ញាប័ត្រជូនសិស្សដែលបានប្រលងបញ្ចប់ថ្នាក់ទី12 គឺទុកពេលរហូតដល់ជាង10ឆ្នាំក៏មាន។នៅក្នុងសារលិខិតរបស់ក្រសួង ដែលបានប្រកាសថាមានចែកសញ្ញាប័ត្រសំរាប់អ្នកប្រលងឆ្នាំ2014 តែក្នុងនោះ បន្ទីរអប់រំខេត្តខ្លះនៅប្រកាស់ចែកសញ្ញាប័ត្រដល់សិស្ស សំរាប់ឆ្នាំ 2007-2008 នៅឡើយ មកដល់ពេលនេះមានរយៈពេល 11ឆ្នាំទៅហើយ។ និយាយរួមគឺសញ្ញាប័ត្របាក់ឌុបពីឆ្នាំ 2007 មកដល់ 2018 នៅមិនទាន់ចែកដល់សិស្សអស់នៅឡើយទេ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងអាណត្ត របស់ លោក ហង់ ជួន ណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំ គេសំគាល់ឃើញមានការកែប្រែច្រើនទាំងផ្នែកប្រព័ន្ធអប់រំ ទាំងផ្នែកប្រព័ន្ធរដ្ឋបាល ខុសពីអាណត្តមុន ដោយសញ្ញាប័ត្រសិស្សអាចដល់បានលឿងជាងមុន មិនដល់ទៅរហូតជាង10ឆ្នាំទៀតឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស អំពាវនាវដល់ក្រសួងសុំអោយចែកអោយបានលឿងជាងនេះ បើអាច ចែកសញ្ញប័ត្រជំនួសចែកហៅសញ្ញាប័ត្របណ្តោះអាសន្ន ឬព្រិត្តប័ត្រពិន្ទុ ព្រោះអាចសន្សំលុយរដ្ឋផង ចៀសវាងព្រីនពីរដង។