អគ្គលេខាធិការ UN ព្រមាន៖ បើនៅតែចោលសម្រាមប្លាស្ទិកចូលក្នុងទឹកទៀត ត្រីទាំងអស់នឹងងាប់… !
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នាក្នុងការ លុបបំបាត់ការបំពុលដោយប្លាស្ទិកនៅមហាសមុទ្រដោយព្រមានថា ការបំពុលដោយប្លាស្ទិកអាចនឹងបំផ្លាញត្រីទាំងអស់នៅក្នុងទន្លេនិងមហាសមុទ្រក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
![]()
ថ្លែងនាឱកាសទិវាមហាសមុទ្រពិភពលោក នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Guterres បានលើកឡើងយ៉ាងដូច្នេះថា «ការបំពុលដោយប្លាស្ទិក បាននិងកំពុងបំផ្លាញទឹកសមុទ្រ សហគមន៍ដែលអាស្រ័យលើការនេសាទ និងទេសចរណ៍ ព្រមទាំងសម្លាប់ជីវិតសត្វនៅក្នុងសមុទ្រ… ដូច្នេះវាចាំបាច់ណាស់ ត្រូវការមានការចូលរួមពីយើងទាំងអស់គ្នា ដើម្បីបញ្ឈប់មហន្តរាយនេះ ក៏ដូចជាកាត់បន្ថយការបំពុលសមុទ្រ… ព្រោះការចូលរួមចំណែកម្នាក់បន្តិច នឹងប្រមូលទៅជាការចូលរួមដ៏ធំ»។
![]()
បើសម្តីរបស់លោក ហ្គូទែរែស មហាសមុទ្រនានាបានធ្វើឲ្យផែនដីមានពណ៌ខៀវ និងអស្ចារ្យគ្មានកន្លែងណាអាចរកបានទៀតនោះឡើយ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ។ មហាសមុទ្រនានា បានបម្រើដល់ការផ្លាស់ប្តូររដូវយ៉ាងទៀងទាត់ នៅលើភពផែនដី ហើយនិរន្តរភាពរបស់មហាសមុទ្រ ក៏ជានិរន្តរភាពនៃបរិស្ថានជារួម នៅលើភពផែនដីផងដែរ។
និយាយរួមបើការបំពុលទឹកកាន់តែអាក្រក់ខ្លាំងឡើងៗ នោះមិនមែនតែត្រីនោះទេដែលងាប់អស់ សូម្បីតែជីវិតមនុស្សនានា ក៏នឹងរស់នៅមិនបានសុខនោះដែរ ព្រោះមនុស្សត្រូវការបរិស្ថានល្អ មានដូចជារដូវទៀតទាត់, កម្រិតអុកស៊ីសែនគ្រប់គ្រាន់ និងអាហារសម្រាប់បរិភោគជាដើម ដោយក្នុងនោះអាហារសមុទ្រពិតជាសំខាន់សម្រាប់ទ្រទ្រង់រាង្គកាយរបស់មនុស្សយើង។
គួរបញ្ជាក់ថា បើតាមលោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ៨០ភាគរយ នៃការបំពុលនៅក្នុងសមុទ្រ គឺមកពីដីគោក ក្នុងនោះរួមមានសំណល់បា្លស្ទិក ជាមធ្យម ០៨លានតោន ត្រូវបានមនុស្សបោះចោលក្នុងសមុទ្រជារៀងរាល់ឆ្នាំ ហើយវានឹងបន្តកើនឡើងច្រើនបន្ថែមទៀត នៅពេលដែលចំនួនមនុស្សកើនឡើង និងគ្មានការគិតគូរគ្រប់គ្រាន់ដល់បរិស្ថាន៕
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
សូមបងប្អូនទាំងអស់គ្នាកុំចោលសំរាមពាសវាលពាសកាល ដែលនាំអោយខូចបរិស្ថាន និងប៉ះពាល់ដល់សុខភាព។
ប្រភព៖Fresh News
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា