ជនជាតិប៉ាឡេស្ទីន០៤នាក់ទៀត ស្លាប់ក្រោមកាណុងកាំភ្លើងអ៊ីស្រាអែល!
(ហ្កាហ្សា)៖ យោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ០៤នាក់ និងរបួសរាប់រយនាក់ ជាមួយការបាញ់គ្រាប់កាំភ្លើងពិត និងឧស្ម័នបង្ហូរទឹកភ្នែក ប្រឆាំងនឹងក្រុមបាតុករប៉ាឡេស្ទីន ដែលនាំគ្នា ធ្វើបាតុកម្មតវ៉ាជាថ្មីនៅឯតំបន់ព្រំដែនហ្កាហ្សា កាលពីថ្ងៃសុក្រ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន ក្នុងចំណោមបាតុករ០៤នាក់ ដែលត្រូវបានទាហានអ៊ីស្រាអែលបាញ់សម្លាប់ ក៏មានក្មេងជំទង់ម្នាក់អាយុ ១៥ឆ្នាំម្នាក់ផងដែរ ខណៈមនុស្ស ៦២០នាក់បានរងរបួស ក្នុងនោះ ១២០នាក់រងរបួសដោយសារតែគ្រាប់កាំភ្លើងពិត។ ចំណែកឯ ទាហានអ៊ីសា្រអែលវិញបានអះអាងថា ការបង្រ្កាបរបស់ខ្លួនលើក្រុមបាតុករប៉ាឡេស្ទីន គ្រាន់តែជាការពារខ្លួនតែប៉ុណ្ណោះ ត្បិតមានជនសកម្មប្រយុទ្ធប៉ាឡេស្ទីនពីរនាក់ បានបាញ់កាំភ្លើង និងគប់គ្រាប់បែកដៃលើកងកម្លាំងអ៊ីស្រាអែល។

គួរបញ្ជាក់ថា បាតុកម្មតវ៉ារបស់ជនជាតិប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ដើម្បីប្រឆាំងនឹងការសម្រេចចិត្តប្ដូរស្ថានទូតអាមេរិក មកកាន់ទីក្រុងហ្សេរុយសាឡឹម និងការគាបសង្កតរបស់អ៊ីស្រាអែល ដែលផ្ទុះឡើងចាប់តាំងពីខែមីនាមក បានបណ្ដាលឱ្យជនជាតិប៉ាឡេស្ទីន ១២៤នាក់បានស្លាប់ក្នុងនោះ ៦០នាក់ ត្រូវបានទាហានអ៊ីស្រាអែលបាញ់សម្លាប់ ក្នុងរយៈពេលតែមួយខែឧសភា៕


ប្រភព៖ Freshnews
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា