ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បាក់មែកឈើ និងប៉ើងផ្ទាំងប៉ាណូ នៅរាជធានីភ្នំពេញ បណ្ដាលឲ្យមានមនុស្សម្នាក់របួសធ្ងន់!

74 Views
June 11, 2018

ភ្នំពេញ: ភ្លៀងលាយលំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់មែកឈើដ៏ធំសង្កត់លើម៉ូតូអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យបុរសម្នាក់រងរបួស ក្នុងនោះដែរ ផ្ទាំងប៉ាណូធំៗ បានប៉ើងធ្លាក់មកក្រោម។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោងជាង ១រសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ ១៦៩ ខាងមុខវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងផ្ទាំងប៉ាណូប៉ើងធ្លាក់ ស្ថិតនៅមុខផ្សារស្ទឹងមានជ័យថ្មី និងនៅក្បែរប៉ុស្តិ៍ចតុមុខ។

 

Image may contain: sky and outdoor

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺមានម៉ូតូសណ្តោងរ៉ឺម៉ងលក់ភេសជ្ជៈនៅចតលក់នៅខាងក្រោមដើមអំពិលបារាំងដ៏ធំមួយដើនៅខាងមុខវិទ្យាល័យបាក់ទូក ហើយក៏មានអ្នកធ្វើដំណើរជាច្រើនផងដែរ ខណៈមេឃភ្លៀងមួយមេលាយលំនឹងខ្យល់កន្រ្តាក់ បណ្តាលឲ្យមែកដើមអំពិលបារាំងដ៏ធំមួយដើមនេះរលំសង្កត់ពីលើម៉ូតូសណ្តោងរ៉ឺ ម៉កលក់ភេសជ្ជៈ៣គ្រឿង និងម៉ូតូអ្នកធ្វើដំណើរមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។

 

Image may contain: sky, cloud and outdoor

បន្ទាប់ពីកើតហេតុហើយភ្លៀងបានរាំង សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុដើម្បីជួយសម្រួលចរាចរ ហើយទាក់ទងទៅខាងមន្ទីរសាធារណៈការមកកាត់យកមែកឈើចេញកុំឲ្យមានការកកស្ទះចរាចរនៅតំបន់នេះ និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។

 

Image may contain: one or more people and outdoor

ជាមួយគ្នានោះដែរ នៅខណ្ឌដូនពេញ ក៏មានករណីបាក់ប៉ាណូ សង្កត់លើម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េផងដែរ សំណាងល្អមិនបង្កអោយមានអ្នករបួសឡើយ ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវព្រះស៉ីសុវត្ថិចំណុចក្បែរប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ និងមួយករណីទៀត ប៉ាន់ណូបានបាក់ធ្លាក់ចុះដីសង្កាត់រថយន្ត១គ្រឿង នៅចំណុចសកលវិទ្យាល័យពាណិជ្ចសាស្ត្រជិតផ្សារស្ទឹងមានជ័យថ្មីផងដែរ។

 

Image may contain: 1 person, sitting and outdoor

 

Image may contain: 5 people, people smiling, people sitting and outdoor

ប្រជាពលរដ្ឋមានចម្ងល់ថា នេះខ្យល់បក់តែរយៈពេលខ្លីប៉ុណ្ណោះ បានធ្វើអោយផ្ទាំងប៉ាណូធំៗធ្លាក់ ប៉ើងទៅហើយមិនដឹងថា ផ្ទាំងប៉ាណូ ទាំងនោះត្រូវបានផ្សារភ្ជាប់ ដោយយកចិត្តទុកដាក់ ឬក៏គ្រាន់ធ្វើអោយរួចពីដៃ។ នេះសំណាងហើយ ដែលផ្ទាំងប៉ាណូ ទាំងពីរនោះ ធ្លាក់មកមិនចំមនុស្ស ចុះបើចំមនុស្ស បណ្តាលអោយរងរបួសវិញ តើភាគីពាក់ព័ន្ធណាខ្លះ ចេញមុខទទួលខុសត្រូវ។

 

Image may contain: sky, cloud and outdoor

សម្រួលអត្ថបទដោយ៖ SP

ប្រភពពី៖ facebook

Facebook Comment

Related Articles