សម្តេចក្រុងព្រះ នរោត្តម នរារិទ្ធ និង អ្នកម្នាង រងរបួសធ្ងន់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ ៤

1254 Views
June 17, 2018

ក្រុងព្រះសីហនុ៖ ក្រោយក្បួនរថយន្តរបស់សម្តេច ក្រុងព្រះ នរោត្តម រណឬទ្ធិ ត្រូវជួបគ្រោះថ្នាក់ ចរាចរណ៍។ ពេលនេះដែលស្ថានភាពរបួសរបស់ ត្រង់ គឺមានរបួសធ្ងន់ត្រង់ជើងទាំង២ និងមានឈាម ហូរតាមត្រចៀកទាំងសងខាងផងដែរ។ ខណៈពេល ដែលខាងគ្លីនិច សេតេ បានរៀបចំបញ្ជូន ត្រង់តាមឧទ្ធម្ភាគចក្រ មកកាន់​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​។ ចំណែកឯអ្នក ម្នាង អ៊ុក ផល្លា បាន​រង​របួសធ្ងន់​បែកឈាម​ក្នុង​ពោះ ព្យាបាល​នៅមន្ទីរពេទ្យ​ចំការ​ចេក ហើយនឹង​ត្រូវ​បញ្ជូន​មក​ភ្នំពេញ តាម​ឧទ្ធម្ភាគ​ចក្រ​ផងដែរ។

គួរបញ្ជាក់ថាក្បួនរថយន្តរបស់សម្តេចក្រុងព្រះ នរោត្តម រណឬទ្ធិ ត្រូវបានជួបនៅគ្រោះថ្នាក់ ចរាចរណ៍នៅចំនុច គីឡូម៉ែត្រលេខ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ដែលមូលហេតុបណ្តាល អោយមានគ្រោះថ្នាក់ដោយសារតែរថយន្តឈ្នួល Highlander មួយគ្រឿងបានបើកបុកចូលក្នុង ក្បួនតែម្តង នេះបើតាមការបញ្ជាក់របស់លោក លោក​ឧត្តមសេនីយ៍​ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ៕

 

 

 

 

សូមមើលវីដេអូ៖

 

 

Facebook Comment

Related Articles