ជាប់គុកពីរដងហើយនៅតែមិនរាងចាល !!!!

722 Views
June 20, 2018

(កណ្ដាល)៖ធ្លាប់ជាប់គុកពីរដងពីរបទជួញដូរគ្រឿងញៀនមិនរៀងចេញមកប្រព្រឹត្តទៀតត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់រួមនឹងថ្នាំញៀនមួយកញ្ចប់ធំការលំហូរចូលនៃគ្រឿងញៀនបាននឹងកំពុងធ្វើអោយមនុស្សបាត់បង់នូវសតិដើរព្រឹត្តនូវអំពើរដែលសង្គមស្អប់ខ្ពើមយើងត្រូវជៀសអោយឆ្ងាយពីរគ្រឿងញៀនផ្ដើមចេញពីរខ្លូនយើង។បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្ដិ៌បានសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនអធិការដ្ឋានស្រុកស្អាងបានធ្វើការឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)។
កើតហេតុ នេះបានកើតឡើង៖ នៅថ្ងៃ ច័ន្ទ ០៦កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៣០នាទីនៅចំណុច ផ្ទះរបស់ឈ្មោះ មួន ណនភូមិ រកាលើ ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។លោកសេងសុជាតិអធិការស្រុកស្អាងបានប្រាប់ភ្នាក់ងារសារព័ត៏មានបានអោយដឹងថា៖ជនសង្ស័យចំនួន០១នាក់ (ឃាត់ខ្លួន)មានឈ្មោះ មួន ណន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ រកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលហើយជនសង្ស័យក៏ធ្លាប់ជាប់ពន្ធនាគារចំនួន០២លើកពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនរួចមកហើយ។

Image may contain: 3 people, people standing and outdoor
វត្ថុតាងចាប់យករួមមាន៖
១ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ សំភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន ទៀត។
ប្រភពបានបន្តទៀតថា៖នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលខ្ពបក្រុមប្រឹក្សាឃុំនិងលោកមេភូមិរកាលើបានចុះដល់ចំណុចកើតហេតុប៉ុន្តែជនសង្ស័យឈ្មោះមួនណនបានឃើញសមត្ថកិច្ចនគរបាលរួចរត់ទៅទិសខាងលិចភ្លាមនោះសមត្ថកិច្ចនគរបាលបានដេញតាមឃាត់ខ្លួនបានរួមនឹងម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)

No automatic alt text available.

ចំនួន០១កញ្ចប់ធំដែលជនសង្ស័យទំលាក់ចោលនៅគុម្ពចេកបន្ទាប់មកសមត្ថកិច្ចនគរបាលបានបន្តទៅធ្វើការត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ជនសង្ស័យ បានរកឃើញសំភារៈវេចខ្ចប់ ប្រើប្រាស់មួយចំនួន
នៅក្នុងផ្ទះ ។នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះមួនណនបានសារភាពថាខ្លួនទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ១,០០០,០០០៛
(មួយលានរៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់ក្នុង០១កញ្ចប់ តម្លៃ ១៥$ ។បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។
គួរំលឹកផងដែរថាសមត្ថិកិច្ចតែងតែបង្ក្រាបរាល់មុខសញ្ញាចែកចាយគ្រឿងញៀនបានជាច្រើនតែមុខសញ្ញាខ្លះជាមុខសញ្ញាដដែលខ្លះធ្លាប់ជាប់ពន្ធធនាគារពីរទៅបីដងតែមិនរៀងឫមួយនៅពន្ធធនាគាមិនមែនជាកន្លែងកែប្រែទេបានជាជាប់ហើយនៅតែមិនរៀងចាលអញ្ចឹង៕

Image may contain: tree, house and outdoor

ប្រភព​៖ កំសាន្ត ពេញមួយថ្ងៃ

Facebook Comment

Related Articles