ឆេះកុដិ វត្តលង្កា មួយម៉ត់ !! (វីដេអូ)
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០១ និង២០នាទីរំលងអាធ្រាត ថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅវត្ថលង្កា ស្ថិតតាមបណ្តោយផ្លូវលេខព្រះស៊ីហនុ ភូមិទី៥ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគ្គីភ័យនេះបានឆេះកុដិទំហំ៧ម៉ែត្រ X ១២ម៉ែត្រ ប្រភេទសំណង់ថ្មប្រក់ស័ង្កសី អស់ទាំងស្រុង ម៉ូតូចំនួន០៣គ្រឿង និងសំភារះមួយចំនួន មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដែលមានម្ចាស់កុដិទទួលខុសត្រូវ ឈ្មោះ ឈុំ ណារិទ្ធិ ភេទប្រុស អាយុ៣៤ឆ្នាំ។

បន្ទាប់ពីក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅពន្លត់ចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់១៧រថយន្ត ស្មើនឹង៦៨ម៉ែត្រគូប និងមានរថយន្តពន្លត់អគ្គីភ័យជំនួយរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត ស្មើនឹង០៤ម៉ែត្រគូប រថយន្តកPMចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្ត ស្មើនឹង០៦ម៉ែត្រគូប រថយន្តជ្រោយចង្វារចំនួន០៣គ្រឿង ពុំបានប្រើប្រាសទឹក និងរថយន្តកោះពេជ្រចំនួន០១គ្រឿងពុំបានប្រើប្រាសទឹក។ អគ្គីភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោង០២និង០០នាទី នាយប់ថ្ងៃខែឆ្នាំដដែលពុំបណ្តាលឲ្យឆេះរាលដាលដល់កុដិ ផ្ទះអ្នកជិតខាង និងពុំបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់ឡើយ ៕






គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា