ថ្មីមួយទៀតហើយ ម្តុំបិតត្រាំង ផ្លូវជាតិលេខ4 បុកបន្តកន្ទុយគ្នា5គ្រឿង !!!!
ស្រុកព្រៃនប់-រថយន្ត៥គ្រឿងបុកប៉ះគ្នានៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១១-២១២ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីម៉ោងជាង៧យប់ថ្ងៃ២០មិថុនា២០១៨នេះ។

សេចក្តីរាយការណ៍ជាបឋមពីសមត្ថកិច្ចអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង រថយន្តចំនួន ០៥គ្រឿងមានរថយន្តកុងតឺនរ័២គ្រឿង រថយន្តហាយឡិនឌរ័មួយគ្រឿង រថយន្តដឹកសំរាមមួយគ្រឿងនិងរថយន្តតួរីសខ្នាតធំមួយគ្រឿង ដែលតាមនគរបាលថាបង្កឡើងដោយ រថយន្តដឹកកុងតឺន័រ ០១គ្រឿង មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោត រថយន្តនេះក៏បានរ៉េចង្កូតមកខាងឆ្វេងដៃបុកនឹងរថយន្ត ០១គ្រឿងដែលមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យរថយន្តចំនួន ០៣គ្រឿងទៀតមានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ បុកពីក្រោយបន្តគ្នាតែម្ដង ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្រ្តីមានផ្ទៃពោះម្នាក់ឈ្មោះ ពេជ្រ ស្រីអូន ភេទ ស្រី អាយុ ៣១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របួស និងបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងយកចេញពីកន្លែងកើតហេតុ កុំឲ្យមានការកកស្ទះចរាចរណ៍ និងកត់ត្រាអត្តសញ្ញាណភាគីទាំងអស់៕





ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា
អ្នកស្រុកអង្គរបានស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណចំនួន២ជូនអាជ្ញាធរជាតិអប្សរាយកទៅអភិរក្សនិងថែរក្សា