ជនជាតិចិន10នាក់ ដែលល្បីថាជាបងធំនៅក្រុងព្រះសីហនុត្រូវបានទទួលថ្នាំខ្លាំងហើយថ្ងៃនេះ…!

2385 Views
June 21, 2018

ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុមានប្រសាសន៍កាលពីល្ងាចថ្ងៃទី២០ខែមិថុនា២០១៨ថានគរបាលខេត្តកំពុងបន្តនិតិវិធីរៀបចំបញ្ជូនជនសង្សយ័ជនជាតិចិនទាំង១០នាក់ដែលនគរបាលចាត់ទុកថាជាក្រុមបងធំទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការបន្តតាមផ្លូវច្បាប់ក្រោយពីនគរបាលបានបង្ក្រាបក្រុមបងធំមួយក្រុមនេះដែលធ្វើសកម្មភាពល្មើសច្បាប់ទាំងកណ្តាលថ្ងៃត្រង់កាលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨។ ករណីនេះលោកឧត្តមទោស្នងការបញ្ជាក់ថា កាលពីវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃ១៩មិថុនា នៅចំណុចជាន់ទីមួយនៃកាស៊ីណូ ញូវហ្គោលឌិនវែល ស្ថិតនៅក្រុមទី១៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក្រុមបងធំនេះ បានប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចាប់ជនរងគ្រោះវាយ ដំ ទាត់ធាក់ និងចាប់ដាក់ក្នុងរថយន្តដើម្បីប្រព្រឹត្តិ អំពើ ល្មើសបន្តទៀត។

Image may contain: car and outdoor

ក្រុមនេះ បានជិះរថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខៈ ព្រះសីហនុ ២A-៧២៦៨ ពីកន្លែងដែលពួកគេធ្វើការ ( កាស៊ីណូ ឌីហាវ ) ទៅកាស៊ីណូ ញូវហ្គោលឌិនវែល ពេលទៅដល់ជាន់ទីមួយ នៃកាស៊ីណូ ពួកគេបានធ្វើសកម្មភាព វាយទៅលើជនជាតិចិនចំនួន ០២នាក់ បណ្តាលឲ្យសន្លប់បាត់ស្មារតី បន្ទាប់មកពួកគេបានយកជនរងគ្រោះទាំង ០២នាក់ នោះ បោះចូលរថយន្តដែលពួកគេជិះមក រួចបើកចេញក្រៅ ។ភ្លាមនោះ ក្រោយទទួលការរាយការណ៌ពីប្រជាពលរដ្ឋ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់និងស្រាល បានសហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នការដ្ឋានននគរបាលខេត្តព្រះសីហនុ ធ្វើការដេញ តាមបង្ក្រាប ដោយឃាត់ចាប់បាននៅចំណុចផ្លូវអូរ១ ហើយបានរំដោះយកជនរងគ្រោះចំនួន២នាក់ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យនិងឃាត់ខ្លួនបានជនសង្ស័យចំនួន ១០នាក់៖។


ជនជាតិចិនទាំង10នាក់រួមមានឈ្មោះ
១-ឈ្មោះ HUANG CHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ញូវហ្គោលឌិនវែល ជាន់ទី១ ផ្នែកអនឡាញ ស្នាក់នៅ ក្រុមទី១៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុរងរបួសធ្ងន់ ។
២-ឈ្មោះ HE JUN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ញូវហ្គោលឌិនវែល ជាន់ទី១ ផ្នែកអនឡាញ ស្នាក់នៅ ក្រុមទី១៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុរងរបួស ធ្ងន់ ហើយបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ សេតេ ។ ចំណែកជនសង្ស័យចំនួន ១០នាក់មានឈ្មោះ
១-ឈ្មោះ WU YANG HE ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ DIAO XINGUANG ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ WANG HONG FEI ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

Image may contain: 2 people, people standing
៤-ឈ្មោះ ZHANG YI ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៥-ឈ្មោះ JIANG BING LING ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៦-ឈ្មោះ SONG JING XIAO ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៧-ឈ្មោះ ZHANG WEN XUAN ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៨-ឈ្មោះ HOU YI ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៩-ឈ្មោះ ZOU SONG SONG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
១០-ឈ្មោះ GENG HONG QIANG ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

Image may contain: car and outdoor
វត្ថុតាងចាប់យកបានរួមមានរថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខៈ ព្រះសីហនុ ២A-៧២៦៨។ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសនេះ និងស្នើសុំអោយមានកិច្ចសហការបន្តទៀត ដើម្បីការពារ បំរើ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក៍ដូចជាអ្នកវិនិយោគ គ្រប់ជាតិសាសន៌ ហើយក៍រឹតបន្តឹងការអនុវត្តន៌ច្បាប់ដោយមិនលើកលែង ទៅលើជនណាដែលប្រព្រឹត្តិល្មើសច្បាប់ឡើយ៕

Image may contain: 10 people, people standing

Cr: Huy Bunleng

Facebook Comment

Related Articles