ម្ចាស់កង់បីម្នាក់ភ័យពេលឃើញបាក់ស្រុតថ្នល់ ស្មានថារញ្ជួយដី !!
ប្រយ័ត្នប្រយែងផងអ្នកធ្វើដំណើរតាមផ្លូវនេះកង់បីឥណ្ឌាកំពុងដឹកភ្ញៀវ ធ្វើដំណើរតាមផ្លូវ មកដល់មុខក្រុមហ៊ុន OMC ភ្លើងស្តុបក៏លោតពណ៍ក្រហម ស្រាប់តែចាប់អមហ្វ្រាំងតិចៗ បម្រុងឈប់ភ្លាមនោះ ផ្លូវថ្នល់ក៏ស្រុតចុះផុងកង់មុខកប់តែម្ដង នៅស្តុបពេទ្យចិន ឬស្តុបអាគារ៤២ជាន់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ភ្នំពេញ។

ហើយម្ចាស់កង់បីឥណ្ឌាក៏បានចុះមកមើលដែរ គ្រាន់តែកកិតថ្នាំខាងក្រោមប៉ុណ្ណោះ ដោយសារតែមិនឃើញខូចខាតអីច្រើន ម្ចាស់កង់បីក៏បានហៅអ្នកនៅជិតកន្លែងកើតហេតុជួយលើកកង់បីឥណ្ឌារបស់គាត់ឡើងលើផ្លូវវិញ ដើម្បីបន្តដំណើរដឹកភ្ញៀវទៅមុខទៀត ។
អីលូវមានគេយកអីទៅដាក់សម្គាល់សិនហើយ ដើម្បីការពាកុំអោយមានអ្នកគ្រោះដោយសារ តែជង្ហុកដែលស្រុតទាំងកណ្ដាលថ្ងៃនេះ ដោយមិនដឹងថាមកពីមូលហេតុអ្វីនោះទេ។ ហើយប្រជាពលរដ្ឋក៏បានរាយការប្រាប់ទៅកាន់សមត្ថកិច្ចដើម្បីទាក់ព័ទ្ធខាងមន្ត្រីពាក់ព័ទ្ធចុះត្រួតពិនិត្យផងដែរ៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា