ក្រសួងអប់រំ ប្រកាសឲ្យប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ «MoEYSAppScan» សម្រាប់សិស្សស្វែងយល់ពីបាតុភូតផ្សេងៗ តាមសៀវភៅពុម្ភ (មានវីដេអូ)

1851 Views
June 22, 2018

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «MoEYSAppScan» ប្រើបច្ចេកវិទ្យា AR (Augmented Reality) សម្រាប់សិស្សស្វែងយល់ ពីបាតុភូតផ្សេងៗ តាមសៀវភៅពុម្ភរបស់ក្រសួង ជាមួយវីដេអូពន្យល់ពីបាតុភូត សម្រាប់មុខវិជ្ជាដំបូងមាន រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ 

កម្មវិធី MoEYS AppScan ក៏មានដាក់បញ្ចូលកម្មវិធីធ្វើពង្រឹងសមត្ថភាព និងតេស្តសាកល្បងសមត្ថភាព សម្រាប់សិស្សថ្នាក់ទី១២ លើមុខវិជ្ជាចំនួន៥ រួមមាន៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា ដែលអនុញ្ញាតឲ្យប្អូនៗ សិស្សានុសិស្សអាចវាស់ស្ទង់សមត្ថភាពដោយខ្លួនឯង សម្រាប់ការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។ 

 

កម្មវិធីស្កេនសៀវភៅមានចំនួន ៣០វីដេអូមេរៀន ដែលមួយមុខវិជ្ជាមានចំនួន ១០វីដេអូមេរៀន រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ ប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ លើមុខវិជ្ជាចំនួន៥ រួមមាន៖ គណិតវិទ្យាមាន ២១៤លំហាត់, គីមីវិទ្យា មាន ៣៥៧លំហាត់, ជីវវិទ្យា មាន២៦៥លំហាត់, រូបវិទ្យា មាន៩៥លំហាត់ និងប្រវត្តិវិទ្យា មាន១៣៨សំនួរ។ កម្មវិធី MoEYSAppScan នេះអាចទាញយកបានពី Play Store  App Store ដូច Link ខាងក្រោម៖

App Store: https://itunes.apple.com/us/app/moeys-app-scan/id1399826019

Play Store: https://play.google.com/store/apps/details?id=asia.wikischool.appscan

 

វីដេអូ៖

 

សម្រួលអត្ថបទដោយ៖ SP

Facebook Comment

Related Articles