រថយន្តក្រុងដឹកភ្ញៀវទេសចរណ៍មួយគ្រឿងបើកក្នុងល្បឿនលឿនពេកបានរអិលធ្លាក់ផ្លូវទៅបុកដើមស្វាយ មានអ្នករងរបួស និងស្លាប់ចំនួន

870 Views
June 22, 2018

នៅវេលាម៉ោងប្រហែល ៥ល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មានរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍មួយគ្រឿង ដឹកមនុស្ស ១១នាក់ មានទិសដៅមកពីខេត្តកំពតទៅភ្នំពេញ រថយន្តបើកក្នុងល្បឿនលឿនពេកបានគ្រោះថ្នាក់ចរាចរនៅត្រង់ចំនុច គីឡូម៉ែត្រលេខ ៨៥-៨៦ ស្ថិតនៅភូមិគឹមសី ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។  រថយន្តបើកក្នុងល្បឿនលឿនពេកបានរអិលធ្លាក់ផ្លូវទៅបុកដើមស្វាយ ក្នុងនោះមានអ្នករងគ្រោះស្លាប់ ៣នាក់ ស្រី ២នាក់ មានអ្នករបួសធ្ងន់ ៣នាក់ បានបញ្ជូនទៅមន្ទីរពេទ្យ របួសស្រាល ៣នាក់ទៀត នៅនឹងកន្លែងកើតហេតុ។ នេះជារបាយការន៍បឋម ហើយការគ្រោះថ្នាក់នេះមិនបានបង្កប៉ះពាល់ដល់អ្វីផ្សេងឡើយ។

 

សម្រួលអត្ថបទដោយ៖ SP

Facebook Comment

Related Articles