ដើមឈើដែលគេឃើញមានដុះតែពីរដើមនៅស្រុកខ្មែរ កំពុងប្រទុងប្រទាញគ្នាល្បីពេញស្រុកខ្មែរ …(សូមមើលវីដេអូ)

1886 Views
June 23, 2018

អជ្ញាធរស្រុកតានី ខេត្តកំពត បំរុងនឹងកាប់ដើមឈើបូរាណមួយដើមដោយពួកគាត់អៈអាងថា វានឹងរលំដែលអាចប៉ះដល់ប្រាសាទ ដែលឋិតនៅក្នុងឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ធ្វើអោយប្រជាពលរដ្ឋ ខឹងធ្វើការតវ៉ាជាច្រើនព្រោះដើមឈើនេះជាដើមឈើបូរាណហើយពួកគាត់និយាយថានៅសល់តែពីរដើមទេនៅប្រទេសកម្ពុជា គឺមួយដើមទៀតឋិតនៅខេត្តសៀមរាប(ដើមឈើនោះមានឈ្មោះថា ដើមអាច៏ដែក)ពួកគាត់បាននិយាយថាបើក្រសួងនៅតែចង់កាប់ដើមឈើនេះទៀតពួកគាត់មិនទៅចូលរួមបោះឆ្នោតនៅថ្ងៃខាងមុខនេះទេតើប្រជាពរដ្ឋនៅខេត្តកំពតជាពិសេសអ្នកស្រុកអង្គជ័យយល់យ៉ាងមេចដែរ៕

Image may contain: 1 person, standing, sky, outdoor and nature

Image may contain: tree, outdoor and nature

 

យោងតាមមតិភាគច្រើនគាំទ្រមិនអោយកាប់ដើមនេះឡើយ ហើយក៏មានអ្នកខ្លះក៏យល់ស្របអោយកាប់ ដោយហេតុថាប្រាសាទក៏របស់មានតំលៃ ខ្លាចបាក់រលំ។ខាងក្រោមជាមតិខ្លះៗរបស់អ្នករស់នៅភូមិនោះ៖

យោងតាមឯកសារប្រវត្តិវត្តប្រាសាទ៖ ដើមឈើនេះមានតាំងពីមុនកកើតវត្តនេះម្លេះ។ ព្រះសង្ឃមួយអង្ឃបានធុដុង្គនៅក្រោមដើមឈើកណ្ដាលប្រាសាទនេះ។ ចាប់តាំងពីពេលនោះមក ពុទ្ធ​បរិស័ទ​ក៏បាន​ផ្តួចផ្តើម​សាងវត្តនេះឡើងដាក់ឈ្មោះថាវត្តប្រាសាទ។ ដោយប្រជាពលរដ្ឋតំបន់នេះឆ្ងល់ថាដើមនេះជាប្រភេទដើមអី គ្មានផ្លែផ្កា មិនមានប្រទះឃើញនៅកន្លែងឯទៀតឡើយ ហើយឃើញធំអញ្ចឹងមកតច្រើនជំនាន់ហើយ សួរទៅកាន់សម្ដេចសង្ឃរាជជួនណាតពេលព្រះអង្គនិមន្តមក។ ព្រះអង្គមានសង្ឃដីកាថា ដើមនេះឈ្មោះថាអាចន៍ដែក មានតែពីរ​ដើមប៉ុណ្ណោះនៅស្រុកខ្មែរ មួយដើមនៅអង្គរ ហើយមួយដើមទៀតនៅតានីនេះ។

Image may contain: people sitting, outdoor and nature

សម្រាប់ដើមឈើមួយដើមនេះប្រៀបបាននឹងកែវភ្នែក ឬ​ របស់ទ្រព្យតំណាងភាពសុខក្សេមក្សាន្តរបស់អ្នកស្រុកយ៉ាងអញ្ចឹង។ កាលណាបាត់បង់អ្វីមួយ​អ្នកស្រុកតែងមានកង្វល់់ ជាប្រផ្នូលមិនល្អ​ដូចកាលពីដើមអំពិលរលំអញ្ចឹង​គ្មានអ្នកណាហ៊ានកាប់ធ្វើអុសដុតផង ចុះទម្រាំដើមនេះនៅឈរស្រស់ៗ។ សូម​អ្នកអភិរក្សប្រាសាទស្ដាប់នឹងទទួលជ្រាបពត៌មាន​ យកទៅសិក្សារៀនសូត្របន្ថែមពីម្ចាស់ស្រុកផង​ កុំអាងសញ្ញាបត្រហ្នឹងមកកម្ទេចរបស់គេដោយគ្មានប្រឹក្សា ឬផ្ដល់ដំណឹងមកមួយម៉ាត់ដល់ម្ចាស់ស្រុកយ៉ាងអញ្ចឹង។ សង្ឃឹមថាមានគំនិតថ្មីក្នុងការថែទាំប្រាសាទនេះដោយប្រាសចាកការកាប់ដើមឈើដ៌កម្រនេះ។ ធ្វើឲ្យអ្នកស្រុកក្ដៅក្រហាយលេង ធ្វើអត់គិត​អត់សួរអ្នកស្រុក គេប្រតិកម្មអញ្ចឹងហើយ។

 

Facebook Comment

Related Articles