ផ្ទុះឆេះ Highlander មួយទាំងព្រឹកដោយម្ចាស់ជក់បារីពេលកំពុងបញ្ចូលហ្គាស ! (វីដេអូ)
1064 Views
July 9, 2018
កំពង់ស្ពឺ ៖ មានករណីអគ្កិភ័យឆាបឆេះរថយន្ត បានកើតឡើងនៅក្នុងស្ថានីយប្រេងឥន្ធនៈតេលា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្តោយជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ១៦-១៧ នៅភូមិចំបក់ខែ ឃុំទឹកល្អក់ ស្រុកកងពិសី ខេត្តកំពងស្ពឺ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគេបានឃើញរថយន្តមួយគ្រឿង ម៉ាកHighlander មិនចាំស្លាកលេខ បានបើកចូលទៅបញ្ចូលហ្គាសនៅក្នុងស្ថានីយសាំងTela ១កន្លែង ពេលកំពុងបញ្ចូល ម្ចាស់រថយន្តបានជក់បារី ស្រាប់តែផ្ទុះឆាបឆេះ យ៉ាងសន្ធោសន្ធៅ។


ក្នុងហេតុការណ៍ឆេះរថយន្តនេះ បានធ្វើឲ្យម្ចាស់រថយន្តឆេះរលាក រងរបួសស្រាល ពេលនោះខាងសមត្ថកិច្ចពេលទទួលដំណឹងនេះភ្លាម បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅបាញ់ទឹករលត់ភ្លាមផងដែរ ចំណែករថយន្តឆេះនៅសល់តែគ្រៅងឆ្អឹងតែប៉ុណ្ណោះ៕


សូមមើលទស្សនាវិដអូ៖

ប្រភព៖ nokorthom
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា