ក្រសួងបរិស្ថាន ផ្សព្វផ្សាយក្នុងកិច្ចគាំពារបរិស្ថាន បង្កើនភាពបៃតងនៅតាមសាលារៀន!
នារសៀល ថ្ងៃព្រហស្បត៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៨ ក្រុមការងារនៃក្រសួងបរិស្ថាន ដឹកនាំដោយ លោកជំទាវ ងិន លីណា អគ្គនាយកនៃនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាស្វាយជ្រុំស្រុកស្វាយជ្រុំខេត្តស្វាយរៀង ដើម្បីផ្សព្វផ្សាយ ក៏ដូចជាស្វែងយល់ពីសក្ដានុពលមេត្រីបរិស្ថាននៅសាលាបឋមសិក្សាស្វាយជ្រំ ដែលបានឆ្លើយតបទៅនឹងសូចនាករនៅក្នុងសៀវ ភៅណែនាំស្ដីពី សាលាមេត្រីបរិស្ថាននៅកម្ពុជារបស់ក្រសួងបរិស្ថាន។

លោកជំទាវ ងិន លីណា អគ្គនាយកនៃនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថាបច្ចុប្បន្នក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស សាលារៀនចូលរួមទាំងអស់គ្នាក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អ ដើម្បីចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន បង្កើនភាពបៃតងនៅក្នងសាលា ឱ្យរក្សាបាននូវសោភ័ណភាពស្រស់បំព្រង និងជួយលើកកម្ពស់សុខមាលភាពផងដែរ។

ទន្ទឹមនេះ ក៏កំពុងបង្កើនការផ្សព្វផ្សាយ និងបង្កើនការចូលរួមពីសំណាក់មហាជនក្នុងការថែរក្សាបរិស្ថានជុំវិញខ្លួន ធ្វើយ៉ាងណាឆ្លើយតបជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយសុខមាលភាព និងនិរន្តរភាព។ សូមបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុន សហគ្រាស និងសាលារៀនមួយចំនួននៅក្នុងប្រទេសកម្ពុជា បានអនុវត្តន៍ប្រតិបត្តិករបរិស្ថានបានល្អជាមួយក្រសួងបរិស្ថានរួចមកហើយ៕


ប្រភព៖ Ministry-of-Environment
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា
អ្នកស្រុកអង្គរបានស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណចំនួន២ជូនអាជ្ញាធរជាតិអប្សរាយកទៅអភិរក្សនិងថែរក្សា