ក្រសួងអប់រំចេញបំរាមមុនពេលប្រលងបាក់ឌុបមកដល់នៅថ្ងៃទី20ខែសីហាឆ្នាំ2018ខាងមុខនេះ !!!

តើទង្វើបែបណា ដែលត្រូវបានកំណត់ថាបេក្ខជនលួចចម្លង?
ទង្វើដែលត្រូវបានកំណត់ថាបេក្ខជនលួចចម្លងមាន៖
- មានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសសដោយ ដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើង លើកន្សែងជូតមុខ។ល។ ក្នុងបន្ទប់ប្រឡង ។
– ចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅ កន្លែងដែលខ្លួនអង្គុយ
– អើតមើលសន្លឹកកិច្ចការអ្នកដទៃ
– ប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង
– អង្គុយខុសពីលេខតុរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីអនុរក្ស ឬរំកិលមកអង្គុយកៀកអ្នកដទៃ
– រំកិលតុមកអង្គុយជាប់គ្នា ខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
– បង្កឲ្យអ្នកដទៃចម្លង
– ប្ដូរសន្លឹកកិច្ចការគ្នា ឬប្ដូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ឬចម្លងគ្នាជាក់ស្ដែង។
(សម្រាប់ព័ត៌មានលំអិតសូមអានបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនដែលប្រព្រឹត្តខុសឆ្គងនៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រង់ចំណុច II.បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនលួចចម្លង) តាមអាសយដ្ឋាន ៖
មានសំណូមពរ មតិយោបល់ និងសំណួរផ្សេងៗ ពាក់ព័ន្ធការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមផ្ដល់ព័ត៌មានមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតំណនេះ ៖