ប្រទះឃើញព្រះពុទ្ធរូបកប់ក្នុងដីមានអាយុកាល1300ឆ្នាំ….(វីដេអូ)
889 Views
July 18, 2018
តាកែវ៖ កាលពីថ្មីៗកន្លងទៅនេះមានព្រះសង្ឃមួយអង្គបានប្រទះឃើញព្រះពុទ្ធរូបមួយអង្គនៅរួមស្រុកអង្គរបូរី ខេត្តតាកែវ។ តាមប្រភពបញ្ចាក់ថា ដំបូងព្រះអង្គត្រូវបានពន្យល់សប់ ថាមានព្រះព្រះពុទ្ធរូបនៅកប់ក្នុងដី ពេលនោះព្រះអង្គក៏ទៅជីកមើលក៏ឃើញមានព្រះពុទ្ធរូបនោះមែន។
ពេលនោះព្រះសង្ឃអង្គនោះបានអញ្ជើញអភិបាលស្រុកដូនកែវនិងអ្នកជំនាញខាងបុរាណវិទ្យាមកពិនិត្យដល់កន្លែងកើតហេតុ ក៏ដឹងថាព្រះពុទ្ធរូបនេះមានអាយុកាលប្រហែល1300ឆ្នាំមកហើយ គឺតាំងពីសវទី7មកម្លេះ។ ហើយក៏បានធ្វើការប្រគល់រូបបដិមាករជូនទៅអោយសារ:មន្ទីខេត្តតាកែវ ត្រូវនឹងថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០១៨ ដើម្បីរក្សាទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់។
វីដេអូ៖