ខេត្តកោះកុងក៏កំពុងស្ថិនក្នុស្ថានអាក្រក់ដោយសារមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា !! (វីដេអូ)
កោះកុង៖ ជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចផ្ទះអ្នកស្រុកស្រែអំបិល ខេត្តកោះកុងជាច្រើនខ្នង និងប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព, ថ្ងៃនេះអភិបាលខេត្ត ចុះពិនិត្យផ្ទាល់ស្ថានភាពទឹកលិច។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចុះទៅពិនិត្យស្ថានភាពជាក់ស្តែង និងជួយអន្តរាគមន៍ចំពោះស្ថានភាពជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ស្ថិតនៅស្រុកស្រែអំបិល។

អភិបាលខេត្តលោកដារ៉ាបានរាយការណ៍ថាផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅមូលដ្ឋានស្រុកស្រែអំបិលត្រូវបានទឹកលិចហើយផ្ទះទឹកលិចស្ទើរតែផុតដំបូលទៀតផងខណៈភ្លៀងនៅតែបន្តធ្លាក់ដដែលមកដល់ព្រឹកថ្ងៃនេះ។


យ៉ាងណាក៏ដោយ សម្រាប់ប្រជាពលរដ្ឋវិញ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចធ្វើការជម្លៀសចេញ ទៅកាន់ទីទួលមានសុវត្ថិភាព មិនបណ្តោយឲ្យមានការរងគ្រោះថ្នាក់នោះទេ។ខេត្តកោះកុងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បាននិងកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំនន់ទឹកភ្លៀង រហូតមានការជម្លៀសប្រជាពលរដ្ឋទៀតផង ប៉ុន្តែទំហំនៃការខូចខាតនោះ នៅមិនទាន់អាចប៉ាន់ស្មាននៅឡើយទេ ខណៈក្រុមមន្រ្តីកំពុងតាមដានស្ថានភាពនេះនៅឡើយ៕



វីដេអូ៖(Freshnews)
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា