ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀនបាន6នាក់នៅ….!

877 Views
August 4, 2018

ស្រុកអង្គរជ័យ (ខេត្តកំពត) ៖ ថ្ងៃសៅរ៍ ០៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ វេលាម៉ោង ១២:៤០ នាទី កម្លាំងឈុតខ្មៅខេត្ត សហការជាមួយកម្លាំងអធិការស្រុកអង្គរជ័យ បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់ ឋិតក្នុងភូមិស្គរទូង ឃុំភ្នំកុង ស្រុកអង្គរជយ័ ។

Image may contain: 6 people, people standing, table and outdoor

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ (ឈ្មោះ ទូច ភារិន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ) និងដកហូតបានថ្នាំញៀនចំនួន ០២ កញ្ចប់តូច ។ រហូតដល់ម៉ោង ១៤:៣០ នាទី ក៏បន្តឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់បន្ថែមទៀត ឋិតក្នុងភូមិត្រពាំងត្របែក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ និងដកហូតបានថ្នាំញៀនចំនួន ៥៩ កញ្ចប់ (ធំចំនួន ២៤ កញ្ចប់ និងតូចចំនួន ៣៥ កញ្ចប់) ។

Image may contain: food
១.ឈ្មោះ ញ៉េប ស្រី ភេទស្រី អាយុ ៥៣ ឆ្នាំ ។
២.ឈ្មោះ ញ៉េប អៀច ភេទស្រី អាយុ ៥០ ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
៣.ឈ្មោះ ណម វល័ក្ខ ភេទប្រុស អាយុ ២២ ឆ្នាំ ។
៤.ឈ្មោះ ណម សារុណ ភេទប្រុស អាយុ ២២ ឆ្នាំ អ្នកទាំងពីររស់នៅភូមិតាតៃ ឃុំញ៉ែញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
៥.ឈ្មោះ ប៉ោះ ពាន ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិខ្លោងទ្វារ ឃុំរនាម ស្រុកត្រាំង ខេត្តតាកែវ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

Image may contain: 1 person, standing

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

Facebook Comment

Related Articles