នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី20សីហា ឆ្នាំ2018 នេះ មានបេក្ខជន បេក្ខនារីខ្លះមានអការវិលមុខ ខ្យល់គ
ភ្នំពេញ៖ នៅក្នុងសម័យប្រឡង ថ្ងៃចន្ទ ទី២០ សីហា ឆ្នាំ២០១៨ មានប្រភពបានឲ្យដឹងយ៉ាងដូច្នេះថា ស្ថានភាពបេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួនមានបញ្ហាសុខភាព ក្នុងអំឡុងពេលនៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានអាការៈវិលមុខ ខ្យល់គ ក្អួត ជាដើម។
ក្នុងនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាលក្រោយទទួលបានជំនួយ សង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ ។ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ខណៈដែលដំណើរការប្រឡងបាក់ឌុបកំពុងប្រព្រឹត្តទៅ បេក្ខជន បេក្ខនារីចូលរួមប្រឡងខ្លះ មានអការវិលមុខ ខ្យល់គរ ក្អួតជាដើមនៅតាមមណ្ឌលមួយចំនួន ត្រូវបានក្រុមគ្រូពេទ្យប្រចាំការតាមមណ្ឌលប្រឡងសង្គ្រោះបឋម ។
នៅកំពង់ស្ពឺ មានបេក្ខជនសន្លប់ កំពុងទទួលការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការ។ នៅក្រចេះ មានបេក្ខជនប្រឡងនៃមណ្ឌលវិទ្យាល័យក្រុងក្រចេះខាងកើត មានអការស្លេកស្លាំងខ្លាំង ត្រូវបានជួយសង្គ្រោះដោយបញ្ចូនទៅមន្ទីរពេទ្យខេត្តក្រចេះ។ ចំណែករាជធានីភ្នំពេញវិញ មានបេក្ខជនមានអការចុកពោះខ្លាំង ក្រុមគ្រូពេទ្យបានឲ្យថ្នាំ ហើយលោកគ្រូក៏បានឲ្យបាយ និង ចេកដើម្បីបរិភោគ។ ដោយអការៈមិនបានធូរស្បើយ លោកប្រធានមណ្ឌលបានអនុញ្ញាតឲ្យបេក្ខជនប្រលងនៅក្រៅបន្ទប់ ដោយមានអនុរក្សត្រួតពិនិត្យ។
ប្រភព៖ chsknews






គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា