ឱបគ្រាប់បែកបំផ្ទុះស្លាប់ក្នុង ផ្ទះទាំងពីអ្នកប្តីប្រពន្ធ ដោយសារភ្លើងប្រច៍ន្ទ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចោលកូនកំព្រាបួនអ្នក
មណ្ឌលគិរី៖ បំផ្ទុះគ្រាប់បែកសម្លាប់ទាំងពីអ្នកប្តីប្រពន្ធចោលកូនបួនអ្នក បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ដោយសារភ្លើងប្រច័ណ្ឌ ស្លាប់យ៉ាងអាណោចអាធម័ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤នឹង៥០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមការបញ្ជាក់ប្រាប់អោយដឹងពីសមត្ថកិច្ចស្រុកកែវសីមា បានអោយដឹងថា ហេតុការខាងលើនេះកើតឡើងដោយតែសារភ្លើងប្រច័ណ្ឌ កន្លងមកគ្រួសារមួយនេះតែងតែឈ្លោះប្រកែកគ្នា និងធ្លាប់ធ្វើអត្តឃាតពីរទៅបីដងរួចទៅហើយតែមិនបានសំរេច ដោយសារលើទី១ផឹកទឹកអាស៉ីត លើកទី២ផឹកថ្នាំកណ្តៀ និងលើកទី៣ចងករ។

សមត្ថកិច្ចដដែលបានបន្តទៀតថាជនរងគ្រោះដែលបំផ្ទុះគ្រាប់បែកត្រូវជាប្តីឈ្មោះ ស៉ីម ធីប អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិព្រៃពន ឃុំរំលេច ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកប្រពន្ធឈ្មោះ នឿន ឡែន អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរ មានស្រុកកំណើតភូមិ ដំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពុងចាម បច្ចុប្បន្នត្រូវបានប្រគល់សពឲ្យសាច់ញាត្តិធ្វើបុណ្យទៅតាមប្រពៃណី ៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា