ក្រសួងបរិស្ថានធ្វើពិធីដាំកូនឈើព្រៃចំនួន២ម៉ីនដើម នៅសហគមន៍តំបន់ការពារធម្មជាតិក្រាំងរងៀង

347 Views
August 24, 2018

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន សហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីដាំកូនឈើព្រៃចំនួន២ម៉ីនដើម នៅសហគមន៍តំបន់ការពារធម្មជាតិក្រាំងរងៀង លើផ្ទៃដីប្រមាណជា១៣ហ.ត និងចែកជូន កូនឈើហូបផ្លែ១ម៉ីនដើម ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន១១ ស្ថិតនៅស្រុកវាលវែង​ ដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯ.ឧ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាសហគមន៍ កងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការខេត្តពោធិ៍សាត់ មន្រ្តីរាជការក្រសួងបរិស្ថាន និងព្រះសង្ឃប្រមាណជា៥០០នាក់។

Image may contain: one or more people, crowd, tree and outdoor

Image may contain: 9 people, people smiling, crowd, child, tree and outdoor

បន្ទាប់ពីមតិស្វាគមន៍របស់ឯ.ឧ ខូយ រីដា អភិបាលរងខេត្ត, របាយការណ៍ស្តីពីការគ្រប់គ្រងសហគមន៍តំបន់ការពារ
ធម្មជាតិ និងវឌ្ឍនៈភាព នៃការរៀបចំសហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិ(ស.ស.អ.ធ) ដោយលោក ហេង ហុង អនុប្រធាននាយកដ្ឋានជីវភាពសហគមន៍ និងការប្តេជ្ញាចិត្តរបស់ លោក សៅ ចំរើន ប្រធានគណៈកម្មការ ស.ស.អ.ធ នៃដែនជម្រកសត្វព្រៃភ្នំសំកុស រួចមក ឯ.ឧ រដ្ឋមន្រ្តី មានមតិ សំណេះសំណាល ដែលមានខ្លឹមសារ ដូចខាងក្រោម៖

Image may contain: 6 people, people standing

-ចំណុចទី១៖ ក្រសួងបរិស្ថាន ក្នុងនាមរដ្ឋាភិបាល បានរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងតំបន់ការ
ពារធម្មជាតិ គឺដើម្បីផ្តល់អំណាច ដល់សហគមន៍មូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ក្នុងការការទទួលខុសត្រូវ ការធ្វើផែនការ និងការធ្វើសេចក្តីសម្រេចចិត្តក្នុងកិច្ច
ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ព្រមទាំងការអភិវឌ្ឍកម្រិត
ជីវភាពរស់នៅ ប្រកបដោយចីរភាព។

Image may contain: 5 people, people smiling, people standing, sky, outdoor and nature

Image may contain: 3 people, people standing and outdoor

-ចំណុចទី២៖ ការបញ្ជូនកូន ចៅ ទៅសាលារៀន ដើម្បីឱ្យពួកគាត់បញ្ចប់វិទ្យាល័យ និងមហាវិទ្យាល័យ ក៏ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់យុវជន យុវនារី ឱ្យមានជំនាញ គឺជាមធ្យោបាយដ៏សំខាន់បំផុត សម្រាប់ជួយពួកគាត់ឱ្យមានលទ្ធភាពរកការងារធ្វើ ដើម្បីខ្លួនពួកគេផង, គ្រួសារផង និងសម្រាប់អភិវឌ្ឍន៍សហគមន៍ទាំងមូល។ ត្រង់ចំណុចនេះ អគ្គនាយកដ្ឋានសហគមន៍មូល បាននឹងកំពុងដើរតួនាទីយ៉ាង សំខាន់ក្នុងការជួយសម្របសម្រួលជាមួយអង្គការដៃគូ វិស័យឯកជន និងអ្នកពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាលសហគមន៍ ដើម្បីពង្រឹង និង បង្កើតមុខរបរ ដល់សហគមន៍មូលដ្ឋាន។

Image may contain: 7 people, people standing, plant, tree and outdoor

Image may contain: 8 people, people standing and outdoor

Image may contain: 2 people, people standing, outdoor and nature

-ចំណុចទី៣៖ ក្រសួងបរិស្ថាន បានរៀបចំបង្កើតសហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិ ក្នុងគោលបំណងពង្រឹងកិច្ច
សហការរវាង សហគមន៍មូលដ្ឋាន, អាជ្ញាធរដែនដី, អង្គការដៃគូ, វិស័យឯកជន និងអ្នកពាក់ព័ន្ធ ក្នុងការចែករំលែកចំណេះដឹង, ចំណេះធ្វើ,ព័ត៌មាន និងបទពិសោធន៍ ដើម្បីរួមកម្លាំងគ្នាបង្កើតយន្តការចាំមួយសម្រាប់ដោះស្រាយបញ្ហាទាក់ទងទៅនឹងការការពារ និងអភិរក្សធនធានធម្មជាតិ និងជាពិសសេការអភិវឌ្ឍន៍កម្រិតជីវភាពសហគមន៍មូលដ្ឋាន។

Image may contain: 4 people, people standing, tree, outdoor and nature

Image may contain: 3 people, crowd and outdoor

-ចំណុចទី៤៖ តាមរយៈយន្តការចំណុចទី៣ នឹងធ្វើឱ្យកិច្ចសហការ និងការជួយអន្តរាគមន៍ រវាងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ បានលឿន និងឆ្លើយតមតាមតម្រូវការ និងស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។

-ចំណុចទី៥៖ ឯ.ឧ រដ្ឋមន្រ្តី បានឆ្លើយតបនូវសំណើរ ក៏ដូចជាសំណូមពររបស់សហគមន៍ និងលោកគ្រូ អ្នកគ្រូ ដូចជា៖ ការស្នើសុំឯកសណ្ឋានរបស់ ស.ស.អ.ធ ដើម្បីងាយស្រួលក្នុងចុះបំពេញការងារ, កសាងសាលារៀន និងតប្រព័ន្ធអគ្គសនីចូលក្នុងសាលារៀនដើម្បីឱ្យប្អូន
សិស្សានុស្សិត ងាយស្រួលក្នុងការសិក្សារៀនសូត្រ។ តាមសំណើរខាងលើនេះ ឯ.ឧ រដ្ឋមន្រ្តីបានឱ្យអគ្គនាយកដ្ឋាន ជំនាញ និងអ្នកពាក់ព័ន្ធសិក្សា និងពិនិត្យលើសំណើរ ដើម្បីដោះស្រាយ។

Image may contain: plant and outdoor

ក្នុងឱកាសនោះដែរ ឯ.ឧ គណៈអធិបតី និងប្រតិភូអមដំណើរ បានចែកជូនកូនឈើហូបផ្លែជានិមិត្តរូបដល់សហគមន៍ទាំង១១ និងចូលរួម ដាំកូនឈើព្រៃនៅក្នុងបរិវេណសាលាបឋមសិក្សាភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

Image may contain: 2 people, people standing, child and outdoor

Image may contain: 2 people, outdoor

Image may contain: 22 people, people smiling, people standing, tree, sky and outdoor

ប្រភព៖ ក្រសួងបរិស្ថាន

Facebook Comment

Related Articles