ក្រសួងបរិស្ថានមានរៀបចំ វគ្គផ្សព្វផ្សាយការអនុវត្តពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន នៅកម្ពុជា

333 Views
September 3, 2018

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថានមានរៀបចំ វគ្គផ្សព្វផ្សាយការអនុវត្តពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន នៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី មន្រ្តីរាជការនៃក្រសួងបិស្ថាន និង យុវជននៃសហភាពសហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ។

Image may contain: 1 person, suit, glasses and indoor
ថ្លែងនៅក្នុងឱកាសពិធីបើកអង្គសិក្ខាសាលានេះ ឯកឧត្តមបានមានប្រសាសន៍ថា សិក្ខាសាលានៅព្រឹកនេះពិតជាមានសារ:សំខាន់សម្រាប់យើងទាំងអស់គ្នា ស្របពេលដែលប្រទេស ១៩៧ ប្រទេសជាហត្ថលេខីនៃពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន កំពុងប្រារព្ធដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថាដោយមានកិច្ចខិតខំប្រឹងប្រែងពីប្រជាពលរដ្ឋទូទាំងពិភពលោក តាមរយៈការចូលរួម អនុវត្ត ១.ការប្រារព្ធទិវាអូហ្សូនពិភពលោក១៦កញ្ញាជារៀងរាល់ឆ្នាំតាំងពីឆ្នាំ១៩៩៥ ដើម្បីផ្សព្វផ្សាយ និង បញ្ជ្រាបចំណេះដឹងពីសារ:ប្រយោជន៍នៃស្រទាប់អូហ្សូន និង សារធាតុបំផ្លាញស្រទាប់អូហ្សូន ២.អនុសញ្ញាវីយ៉េន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន តាំងពីឆ្នាំ១៩៨៥ ៣. ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន តាំងពីឆ្នាំ ១៩៨៧ ពិភពលោកយើងទទួលបានជោគជ័យជាប្រវត្តិសាស្រ្តដោយកាត់ បន្ថយការធ្លុះធ្លាយស្រទាប់អូហ្សូនពីជាង ២៦លានគីឡូម៉ែតក្រឡា មកនៅត្រឹមប្រមាណ ១៦លានគីឡូម៉ែត្រក្រលា នៅឆ្នាំ២០១៧ ។

Image may contain: 1 person, sitting and indoor

Image may contain: 3 people

ឯកឧត្តម ក៏បានជម្រាបជូននូវសាធាតុបំផ្លាញស្រទាប់អូហ្សូនជាច្រើនប្រភេទដែលយើងកំពុងប្រើប្រាស់ដោយមិនដឹងខ្លួនតាមរយៈបរិក្ខាម៉ាស៊ីន និងថ្នាំកសិកម្មនានា នៅក្នុងនោះឯកឧត្តមក៏បានបំផុស និង លើកទឹកចិត្តអោយយុវជនកម្ពុជាដែលមានជំនាញរួមគ្នារិៈរកនូវគំនិតច្នៃប្រឌិតរកនូវសារធាតុជំនួស អោយសារធាតុនានាដែលបំផ្លាញស្រទាប់អូហ្សូន ដើម្បីរួមគ្នាថែរក្សាស្រទាប់អូហ្សូន រក្សាបរិយាកាស រក្សាតុល្យភាពជីវៈចម្រុះគ្រប់ប្រភេទលើភពផែនដីយើង ។នៅឆ្នាំនេះទិវាអូហ្សូនពិភពលោក១៦ កញ្ញា ២០១៨ ប្រព្រឹត្តិទៅក្រោមប្រធានបទ “ថែភពផែនដីឱ្យត្រជាក់និង បន្តអនុវត្តអនុវត្ត ការពារស្រទាប់អូហ្សូន និងបរិយាកាសរបស់យើងក្នុងទិវាអូហ្សូនពិភពលោក” ដូចនេះយើង និងបន្តអនុវត្ដពិធីសារម៉ុងរ៉េអាល់ ដើម្បីបន្តចូលរួមអនុវត្តវិសោធនកម្មទីក្រុងគីហ្កាលីនៃពិធីសារម៉ុងរ៉េអាល់ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំភាគីនៃពិធីសារម៉ុងរ៉អាល់នាឆ្នាំ២០១៦ នៅប្រទេសរ៉ូវ៉ាន់ដា និងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដាក់ឱ្យ ត្រួតពិនិត្យការផលិត ការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន(HFCs) ។

Image may contain: 7 people, people sitting and indoor

ស្រទាប់អូហ្សូនត្រូវបានគេរកឃើញក្នុងសុញ្ញាកាសចន្លោះពី ១៦ ទៅ ៥០ គីឡូម៉ែត្រ ពីផែនដី អូហ្សូនកកើតឡើងពីអាតូមអ៊ុកស៊ីសែនចំនួន៣(O3)និងជួយការពារខ្លួនយើងពី រលក កាំរស្មីព័ណ៌ស្វាយ(UV)ពីព្រះអាទិត្យ។ការបាត់បង់ស្រទាប់អូហ្សូននឹងធ្វើឱ្យមានការកើនឡើង កាំរស្មីព័ណ៌ស្វាយមកលើផែនដី ដែលនាំឱ្យកើននូវសម្ពាធ មកលើស្បែក និងប្រព័ន្ធ ការពារ ដែលធ្វើមានឥទ្ធិពលមិនល្អ មកលើរាងកាយមនុស្ស រុក្ខជាតិ សត្វ និងវត្ថុប្រើប្រាស់ផ្សេងៗនឹងឆាប់ទ្រុឌទ្រោម។
គួរបញ្ជាក់ថា :កម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាទីក្រុង វីយ៉េន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុ បំផ្លាញ ស្រទាប់អូហ្សូន នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០០១ និងបាន រៀបចំនិង អនុវត្ដ នូវកម្មវិធី ជាតិ និង ផែនការមួយចំនួន ក្នុងការគ្រប់គ្រង លុបបំបាត់ សារធាតុបំផ្លាញស្រទាប់អូហ្សូននៅព្រះរាជាណាចក្រកម្ពុជា។
កម្ពុជាយើងបានលុប បំបាត់ ទាំងស្រុងសារធាតុ CFC ក្លរួភ្លុយអររ៉ូកាបូន នាឆ្នាំ ២០១០ ហើយ បច្ចុប្បន្នយើងកំពុងអនុវត្តន៍ផែនការលុបបំបាត់សារធាតុ ហាយដ្រូផ្លុយអររ៉ូកាបូន HCFC ដែលជាសារធាតុ មានសក្តានុពលធ្វើអោយកើនឡើងកំដៅផែនដីខ្ពស់ ជាងឧស្ម័នកាបូនិករហូតដល់ជាង១០០០-១ ៣០០០ដង អោយបាននៅឆ្នាំ ២០៤០ខាងមុខ។

Image may contain: 5 people, people sitting and indoor

Image may contain: 10 people, people sitting and indoor

Image may contain: 4 people, people sitting, table and indoor

ប្រភព៖ ក្រសួងបរិស្ថាន

Facebook Comment

Related Articles