នារីវ័យក្មេងស្រស់ស្អាតម្នាក់បានធ្លាក់ពីលើអាគារ The Litz ស្លាប់យ៉ាងអាណោចអាធ័ម
(ភ្នំពេញ)៖
នារីវ័យក្មេងម្នាក់បានធ្លាក់ពីលើអាគារ The Litz Hotel Suite បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ហេតុការណ៍នេះបានបង្កឲ្យ
មានការផ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០៖៣០យប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨ ដែលមានទីតាំងស្ថិតនៅសណ្ឋាគារ(The Litz Hotel Suite) តាមបណ្ដោយផ្លូវ១០៥ស្ថិតក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករាក្រុងភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានលឺសំឡេងលាន់យ៉ាងខ្លាំង ស្រាប់តែក្រឡេកមើលទៅមុខសណ្ឋាគារ(The Litz Hotel Suite) ឃើញនារីវ័យក្មេងម្នាក់បានដេកស្លាប់ដោយគេឃើញធ្លាក់មកពីលើអាគារស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនិងកន្លែង។
ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចជំនាញកោសល្យវិច័យកំពុងតែត្រួតពិនិត្យដើម្បីស្វែងរកការពិតដែលនៅពីក្រោយថាជាករណីអ្វីឲ្យប្រាកដ។


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា