ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រលងបាក់ឌុបជាលើកទី២ក្រោយពេល……!

ភ្នំពេញ ៖ ក្រោយពេលប្រឡងបាក់ឌុបដែលមានការតវានាពេលថ្មីៗកន្លងទៅនេះ សួងអប់រំយុវជន និងកីឡា បានសំដែលទៅដល់បេក្ខជន និងមាតាបិតាសិស្សទាំងអស់ចំពោះកំហុសបច្ចេកនូវលទ្ធផលប្រឡងបាក់ឌុប ដែលបណ្តាលមកពីបច្ចេកទេសកុំព្យូទ័រ មានភាពមិនប្រក្រតី។ អ្នកនាំពាក្យក្រសួងបានប្រាប់ថា គណៈកម្មការកោសល្យវិច័យ បានរកឃើញបញ្ហារការបូកពិន្ទុ តាមប្រព័ន្ធកកុំព្យូទ័រ មានបញ្ហាបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យានៃថ្នាក់វិទ្យាសាស្ត្រ របស់បេក្ខជនរហូតដល់ចំនួន៧៤០បន្ទប់។
ក្រោយពេលកែរតំរូវ រួច ក្រសួងអប់រំយុវជននិងកីឡាបានសប្រកាសលទ្ធផលជាលើកទី២ ដែលមានបេក្ខជនជាប់សរុបចំនួន៧៦០៣៤នាក់កើនឡើង៩៧៥នាក់ថែមទៀតស្មើនឹង៧៧.០៧ភាគរយ លើសពីការប្រកាសលទ្ធផលប្រឡងលើកដំបូង។ ចំណែកបេក្ខជនទទួលបាននិទ្ទេស Aបានកើនពី២៩០នាក់ដល់៤០៨នាក់ និទ្ទេសBចំនួន២២២២នាក់និទ្ទេសCចំនួន៦០៤១នាក់ និទ្ទេសDចំនួន១៥១៨០នាក់ និងនិទ្ទេសEចំនួន៥២១៨៣នាក់។
អ្នកនាំពាក្យរបស់ក្រសូងលោកឌី ខាំប៉ូលី បានរៀបរាប់ថា «ក្រសួងមានការសោកស្តាយនិងសូមអភ័យទោសចំពោះបេក្ខជនប្រឡងអាណាព្យាបាល និងភាគីពាក់ព័ន្ធទាំងអស់ចំពោះកំហុសបច្ចេកទេសលទ្ធផលប្រឡងវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្ត្រនេះ ហើយសូមប្តេជ្ញាថា នឹងមិនឲ្យមានកំហុសបែបនេះកើតឡើងនៅឆ្នាំក្រោយទៀតនោះទេ»។
គួរបញ្ជាក់ថា ការប្រកាសលទ្ធផលលើវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រនេះបានធ្វើឡើងបន្ទាប់ពីមានបេក្ខជនប្រមាណ៥០០នាក់ ដែលមិនពេញចិត្តទៅនឹងលទ្ធផលប្រឡងបានដាក់ពាក្យបណ្តឹងតវ៉ាទៅក្រសួងអប់រំយុវជននិងកីឡាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។ បន្ទាប់ពីមានការតវ៉ារួចមក នៅថ្ងៃទី១២ ខែកញ្ញា ក្រសួងអប់រំបានបង្កើតគណៈកម្មការកោសល្យវិច័យមួយដើម្បីពិនិត្យនិងដោះស្រាយទៅលើបណ្តឹងតវ៉ារបស់បេក្ខជនប្រឡង។
លោកខាំឌី បូលីបានបន្ថែមទៀតថា តាមគម្រោងគណៈកម្មការកោសល្យវិច័យត្រូវដោះស្រាយបណ្តឹងតវ៉ានេះរយៈពេល១សប្តាហ៍តែបន្ទាប់ពីរកឃើញនូវកំហុសឆ្គងលើការងារបច្ចេកទេសកុំព្យូទ័ររួចមកគណៈកម្មការនេះបានបញ្ចប់បេសកកម្មមុនផែនការកំណត់។ចំពោះការប្រកាសលទ្ធផលប្រឡងលើប្រឡងវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្ត្រនេះ ក្រសួងបានប្រកាសនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៤កញ្ញានិងនៅតាមបណ្តាខេត្តនៅថ្ងៃទី១៥កញ្ញានេះ៕