សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាន និងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត បានផ្តល់ប្រាក់ ១៣០,០០០ ដុល្លារដល់មូលនិធិគន្ធបុប្ផាកម្ពុជា
នៅថ្ងៃទី ២០ ខែកញ្ញាកន្លងទៅនេះ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាន និងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប រួមជាមួយក្រុមហ៊ុនដៃគូបានបរិច្ចាគប្រាក់ចំនួនជាង ១៣០,០០០ ដុល្លារដល់មូលនិធិគន្ធបុប្ផាកម្ពុជា។
លោក ឈីវ គួរ ស៊ីញ តំណាងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប និងក្រុមហ៊ុនដៃគូទាំងអស់បាននាំយកថវិកាចំនួនជាង ១៣០,០០០ ដុល្លារខាងលើប្រគល់ជូនដល់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ក្នុងគោលដៅតែមួយគត់គឺជួយមនុស្សដែលជួបការលំបាក ប្រកបដោយការយកចិត្តទុកដាក់ ក្តីស្រលាញ់ និងសាមគ្គីភាព។ ក្រុមហ៊ុនប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តធ្វើអំពើសប្បុរសធម៌របស់វេជ្ជបណ្ឌិត បីត រីចនើ ដែលជាស្ថាបនិកមន្ទីរពេទ្យកុមារគុនបុប្ផា ដើម្បីជួយដល់កុមារកម្ពុជា៕


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា