នារី​ម្នាក់​ខំដើរលុយទឹកមកលេងផ្ទះម្តាយក្មេក​តែ​ គួរឲ្យសង្វេគដើរក្បែរបង្គោលភ្លើង ឆក់​ស្លាប់ភ្លាម​ៗមួយរំពេច !!!!

714 Views
October 19, 2018

ភ្នំពេញ៖ នារីកម្មកររោងចក្រម្នាក់ បានស្លាប់បាត់បង់ ជីវិតភ្លាមៗ ខណៈដើរលុយទឹកមេឃកំពុងតែភ្លៀង ទឹកលិចត្រឹមខ្មងជើង ថាទៅលេងផ្ទះម្តាយក្មេក ស្រាប់តែដើរទៅក្បែរបង្គោលភ្លើងរបស់EDC បែរជួបរឿងអកុសកបែបនេះតែម្តង។ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី១៩ តុលា ២០១៨ ណុចផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

Image may contain: one or more people and people sitting

សពនារីមានឈ្មោះ សូ ស៊ីណា ភេទស្រីអាយុ ២៩ឆ្នាំ ស្នាក់នៅនិងធ្វើការនៅម្តុំចំការរដូង ។លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានគេភ្ញាក់ផ្អើលថាមាន មនុស្សស្រីឆក់ខ្សែរភ្លើងស្លាប់នៅ ក្បែរបង្គោលភ្លើង ដែលជិតនិងកន្លែងគាត់ស្នាក់ ភ្លាមនោះគាត់ក៏ស្ទុះទៅមើល ក្រែងកូនប្រសារដែលថាមកលុះគាត់ ចេញមកមើលគេចោមរោម ពិតជាកូនប្រសារគាត់ពិតមែន ។បច្ចុប្បន្នសពត្រូវបានសមតកិច្ចជំនាញកោសល្យវិច័យ រួចប្រគល់​សពនារីរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

Image may contain: one or more people

Image may contain: 1 person, sitting

Image may contain: 1 person

Image may contain: one or more people and night

Facebook Comment

Related Articles