លិចទូកម៉ាសីុនមួយគ្រឿង នៅទន្លេបាសាក់ សង្គ្រោះទាន់ ពេលបាន២នាក់ បាត់ក្មេង៣នាក់លិចក្នុងទឹកបាត់
កណ្តាល៖ ករណីនេះបានកើតឡើងនៅវេលាម៉ោង ២ៈ០០នាទី រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះចំនួន០៣នាក់ដែលបាត់ខ្លួនមាន
១-ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ
២-ឈ្មោះ រិន ស្រីអូន ភេទស្រីអាយុ១៤ឆ្នាំ
៣-ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ(អ្នកទាំង៣នាក់ជាបងប្អូនបង្កើត)ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល ។

សមត្ថកិច្ចបានបន្តរថា៖មុនពេលកើតហេតុឈ្មោះ រិន មករា(ជនរងគ្រោះ) និងមិត្តស្រី(ជាសង្សារ)ឈ្មោះ(មិនស្គាល់)
ទើបមករស់នៅក្នុងផ្ទះរបស់ខ្លួន បានចំនួន០៣ថ្ងៃមកហើយ បានបបួលគ្នាជិះទូកលេង(តាមដងទន្លេបាសាក់)ដោយពួកខ្លួនមិនចេះបញ្ឆេះម៉ាស៊ីនបើកបរទូក ឈ្មោះ រិនមករា(ជនរងគ្រោះ) បានហៅឪពុករបស់ខ្លួនឈ្មោះ មួងរិន អាយុ៤០ឆ្នាំ មកបញ្ឆេះម៉ាស៊ីនបើកបរទូក ជូនពួកខ្លួនដើរលេង ហើយឈ្មោះមួង រិន ក៍៏បានហៅកូនស្រីបង្កើតរបស់ខ្លួនចំនួន០២នាក់ទៀត ឈ្មោះ រិន ស្រីអូន និងឈ្មោះរិន ស្រីរ័ត្ន ឡើងជិះទូកលេងជាមួយខ្លួន ដែរ។

ពេលដែលទូចបានបើកឃ្លាតចេញពីច្រាងទន្លេបានចម្ងាយប្រវែងប្រហែល៤០ម៉ែត្រស្រាប់តែមានខ្យល់បក់ខ្លាំងបណ្ដាលអោយទូកលិចតែម្ដង ដោយមានការបង្ហើយហៅជួយពីពួកជនរងគ្រោះ ពេលនោះមានឈ្មោះវ៉េត ចាន់ភារុនភេទប្រុស បានហែលទឹកកាន់កាដុងទៅជួយ ពេលហែលទៅដល់ចំនុចកើតហេតុ ឈ្មោះ វ៉េត ចាន់ភារុន បានចាប់ដៃឈ្មោះ មួង រិន អោយស្រវ៉ាតោង កាដុងជាមួយខ្លួន ហើយក៏មានទូកចំនួន០១គ្រឿងទៀតបានអ៊ុំមកពីខាងត្រើយឃុំកោះអន្លងចិន

មកជួយធ្វើការសង្គ្រោះ បានឈ្មោះ(មិនស្គាល់)ភេទស្រី
១នាក់ទៀត ចំនែកជនរងគ្រោះចំនួន០៣នាក់ទៀតមានឈ្មោះ រិន មករា ភេទប្រុស
ឈ្មោះរិន ស្រីអូន ភេទស្រី
ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី
បានលិចលង់នៅក្នុងទឹកទន្លេ ជាមួយទូកបាត់ឈឹងតែម្ដង។
-ហើយពេលនេះសមត្ថកិច្ចយើងបានសហការជាមួយប្រជាពលរដ្ឋ ធ្វើការស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួនទាំង០៣នាក់៕

ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា
អ្នកស្រុកអង្គរបានស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណចំនួន២ជូនអាជ្ញាធរជាតិអប្សរាយកទៅអភិរក្សនិងថែរក្សា