ចតម៉ូតូមុខផ្ទះភ្លេចដកសោរចេញ ដើរចុះដើរឡើងឃើញលេបទឹកមាត់លួចទៅបញ្ជាំបាន$200ត្រូវជាប់ខ្នោះ ! (មានវីដេអូ)
814 Views
November 1, 2018
ច្បារអំពៅ៖ នៅព្រឹកថ្ងៃទី30ខែតុលាឆ្នាំ2018ម្សិលមិញនេះមានករណីចោរលួចម៉ូតូមួយគ្រឿងម៉ាកC100 ឆ្នាំ2010មួយគ្រឿង ដែលម្ចាស់របស់គេបានចតចោលមុខផ្ទះ។ ជនសង្ស័យត្រូវបានស្គាល់ថាជាយុវជនក្រោមអាយុ20ឆ្នាំម្នាក់ដែលមានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខ័ណ្ឌច្បារអំពៅ ទៅបញ្ចាំបាន200$។

តាមប្រភពពីម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ថា ខ្លួនបានយកម៉ូតូពីក្នុងផ្ទះមកចតមុខផ្ទះដូចសព្វដង តែដោយថ្ងៃហ្នឹងខ្លួនភ្លេចដកសោរចេញ ដោយជនសង្ស័យឃើញឳកាសល្អបែបនេះក៏កាច់សោរជិះទៅដោយសុវត្ថិភាព។

ចាប់ពីព្រឹកដល់ល្ងាចទើបដឹងថាបាត់ម៉ូតូ ទើបជនរងគ្រោះ បានឆែកកាម៉ារ៉ាសុវត្ថិភាពមើលក៏ស្គាល់ច្បាស់ភិនភាគ នាំអោយជនរងគ្រោះទៅប្តឹងប៉ូលីសទៅចាប់ដល់ផ្ទះនៅល្ងាចថ្ងៃដដែលនៅផ្ទះជនសង្ស័យតែម្តង ហើយបញ្ជូនទៅប៉ុស្តិ៍នគរបាលច្បារអំពៅដើម្បីធ្វើតាមនីតិវិធីតាមផ្លូវច្បាប់។

សូមមើលវីដេអូខាងក្រោម៖
ប្រភព៖ ដើមរាំង-Dermrang
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា