ជម្លោះគ្រួសារឯងសោះ! ប្រពន្ធរត់ទៅពួនផ្ទះគេ ប្តីខឹងនាំគ្នាទៅព្រួតវាយម្ចាស់ផ្ទះរហូតស្លាប់ !
រាជធានីភ្នំពេញ ៖ មានករណីហិង្សាមួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់បានធ្ងន់ធ្ងរខ្លាំង ក្រោយពីមានប្តីប្រពន្ធ មួយគូ បានឈ្លោះប្រកែកគ្នាហើយបានរត់ទៅពួននៅផ្ទះអ្នកជិតខាង ធ្វើឲ្យបុរសជាប្តីខឹង ក៏នាំបក្ខពួកប្រមាណ ៥ទៅ ៦នាក់ មកព្រួតវាយម្ចាស់ផ្ទះទៅវិញ រំលងបាន២ថ្ងៃ ក្រោយ ពីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ពុំមានសង្ឃឹម ទើបក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅវៀតណាម តែដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងន់ធ្ងរពេក ទើបជនរងគ្រោះស្លាប់បាត់បង់ជីវិតហើយ ខណៈដែលជនសង្ស័យ និងក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ ក្នុងចំណោមបក្ខពួក៤ទៅ៥នាក់ទៀត កំពុងគេចខ្លួនបាត់ស្រមោល។

ករណីហិង្សាខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លុះដល់យប់ថ្ងៃទី៥ ខែវិច្ឆិកា ជនរងគ្រោះបានស្លាប់ ហើយនៅថ្ងៃទី០៦ ខែវិឆ្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ជនសង្ស័យក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ កែវ សុផា (ហៅអាតឿ) អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ចំណែកជនរងគ្រោះមានឈ្មោះ សុខ ស៊ឺង អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់មកកាន់ភ្នាក់ងារព៍ត៌មាន ដើមរាំង បានដឹងថា ដំបូងឡើយមុនពេលកើតហេតុ កាលយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មាករណីជម្លោះក្នុងគ្រួសារមួយបានកើតឡើង ដោយស្រ្តីជាប្រពន្ធរបស់ក្រុមជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួកទាំងអស់ បានរត់មកពួនក្នុងផ្ទះរបស់ជនរងគ្រោះ និងចាក់សោរខាងក្នុងជាប់ធ្វើឲ្យបុរសជាប្តីខឹង វាយមិនបានក៏ដើរចេញមកក្រៅវិញ ហើយជនដៃដល់រូបនោះ បានរុញម៉ូតូរបស់ជនរងគ្រោះផ្តួល ទើបកើតជាជម្លោះជាមួយជនរងគ្រោះជាម្ចាស់ផ្ទះ ហើយជនដៃដល់ក៏បានលើកបក្ខពួកប្រមាណ៥ទៅ៦នាក់ ប្រដាប់ដោយកាំបិត និងឈើជ្រុង គ្រប់ដៃ មកព្រួតវាយទៅលើជនរងគ្រោះត្រូវចំក្បាលបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងនាំគ្នារត់គេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារ បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ពុំមានសង្ឃឹម ទើបបញ្ជូនទៅព្យាបាលនៅវៀតណាម ។

លុះដល់វេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ តែរំលងបាន២ថ្ងៃ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងន់ធ្ងរពេក ជនរងគ្រោះស្លាប់បាត់បង់ជីវិតហើយ ទើបក្រុមគ្រួសារដឹកសពត្រលប់មកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ហើយនៅវេលាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចក៏បានបានធ្វើការស្រាវជ្រាវ ចាប់ខ្លួនបានបក្ខពួកក្រុមជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក៤ទៅ៥នាក់ទៀត បានគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ និងស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ និងបក្ខពួកដែលនៅសេសសល់បន្តបន្ទាប់ទៀត ហើយបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីរួចហើយ៕


(ដោយ សៀវណាទីទី)
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា