អភិបាលក្រុង Fontainebleau នៃប្រទេសបារាំងស្វែងរកកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីចងសម្ពន្ធមេត្រីភាពរវាងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Fontainebleau

28 Views
December 3, 2018

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យលោក Frédéric VALLETOUX អភិបាលក្រុង Fontainebleau និងប្រតិភូចូលជួបសំណេះសំណាល ផ្លាស់ប្តូរយោបល់គ្នា ចែករំលែកបទពិសោធន៍រវាងបេតិកភណ្ឌពិភពលោកនៃប្រទេសទាំងពីរ គឺតំបន់រមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Fontainebleau។

ក្នុងជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ជាពិសេសក្នុងស្ថានភាពដែលរមណីយដ្ឋានទាំងពីរកំពុងតែទទួលបាននូវកំណើនភ្ញៀវទេសចរគួរឲ្យកត់សម្គាល់ជារៀងរាល់ឆ្នាំ និងស្វែងរកការសហការណ៍ផ្សេងៗនាពេលអនាគតរវាងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Fontainebleau។

ម្យ៉ាងទៀតដើម្បីស្វែងយល់អំពីផលប៉ះពាល់ទៅលើបេតិកភណ្ឌដែលភ្ញៀវទេសចរមកទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ការអភិរក្សប្រាសាទ និងការគ្រប់គ្រងធនធានធម្មជាតិដូចជា ទឹក ព្រៃឈើ ព្រមទាំងពិនិត្យលទ្ធភាពនៃការចងសម្ពន្ធមេត្រីភាព ដើម្បីផ្លាស់ប្តូរបច្ចេកទេសរវាងរមណីយដ្ឋានបេតិកភណ្ឌទាំងពីរ ទាក់ទងនឹងប្រាសាទ ការអភិរក្ស ធនធានធម្មជាតិមានទឹក ព្រៃឈើ និងទេសភាពវប្បធម៌ជាដើម៕

ប្រភព៖ក្រសួងវប្បធម៌

Facebook Comment

Related Articles