ឯកឧត្តម អ៊ាង សុផល្លែត ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអន្តរជាតិស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ
620 Views
December 18, 2018
ក្នុងឱកាសចូលរួមសន្និសីទសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងកាតូវិច ប្រទេសប៉ូឡូញ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានប្រតិភូកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានផ្តល់កិច្ចសម្ភាសន៍ជូនដល់អ្នកសារព័ត៌មាន នៃCrisis2Peace ដែលជាសារព័ត៌មានមួយផ្តោតលើការអភិរក្សធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន។


ក្នុងឱកាសនោះ ឯកឧត្តមប្រធានប្រតិភូកម្ពុជាបានជម្រាបជូនពីវិធានការបច្ចេកទេសនិងវិធានគតិយុត្តនានា ដែលកម្ពុជាបាននិងកំពុងអនុវត្តក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ព្រមទាំងការធ្វើឱ្យប្រសើរឡើងអាងស្តុកកាបូនព្រៃឈើ ការបង្កើតតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះ ដែលបច្ចុប្បន្ននេះបានគ្របដណ្តប់លើ ៤១% នៃផ្ទៃដីប្រទេស។


ប្រភព៖ ក្រសួងបរិស្ថាន
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា