សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពីឯកសារមគ្គទេសក៍បន្ស៊ាំ
នៅថ្ងៃអង្គារ-សុក្រ ៣-៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥-២៨ ខែធ្នូ ឆ្នាំ២០១៨ កម្មវិធីយុទ្ធសាស្ត្រភាពធន់នឹងអាកាសធាតុ (SPCR) នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានកំពង់រៀបចំសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី “ឯកសារមគ្គទេសក៍បន្ស៊ាំសម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ” នៅទីរួមខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានសម្របសម្រួលកម្មវិធី (SPCR) ឯកឧត្តមជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្តទាំង២ ជាពិសេសក៏មានការចូលរួមពីក្រុមការងារបន្ស៊ាំនៃកម្មវិធី (SPCR) តំណាងក្រសួងនិងមន្ទីរពាក់ព័ន្ធ តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិប្រមាណ៦០នាក់ចូលរួម។
សិក្ខាសាលាបណ្តុះបណ្តាលនេះ មានគោលបំណង៖ ១) ដើម្បីបង្កើនការស្វែងយល់ពីវិធីសាស្ត្រ និងបច្ចេកទេសបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុសម្រាប់វិស័យធនធានទឹក កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធបៃតង និងជនបទ ២) បង្កើនចំណេះដឹង និងជំនាញក្នុងការបញ្ជ្រាបវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍
និង៣) បណ្តុះបណ្តាល និងផ្សព្វផ្សាយបន្តអំពីវិធានការបន្សុំានឹងការប្រែប្រួលអាកាសធាតុទាំងនេះដល់មន្ត្រីនៅថ្នាក់ក្រោមជាតិផងដែរ។
តាមកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលក៏មានការធ្វើទស្សនកិច្ចសិក្សានិងចុះពិនិត្យដល់ទីតាំងគម្រោងកំពុងអនុវត្តរបស់គម្រោងវិនិយោគដែលគាំទ្រដោយមូលនិធិវិនិយោគអាកាសធាតុតាមរយះធនាគារអភិវឌ្ឍន៍អាស៊ី។

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា