អាកាសធាតុនៅក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ
745 Views
December 28, 2018
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
សីតុណ្ហភាព នៅតាមបណ្តាខេត្តមួយចំនួន មានការចុះត្រជាក់ផ្សេងៗគ្នា ក្នុងនោះ ខេត្តមណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងប៉ៃលិន អាចត្រជាក់ខ្លាំងជាងគេរហូតដល់១៧-១៩ អង្សាសេ។ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កោះកុង និងក្រចេះ គឺសីតុណ្ហភាពអប្បបរមា ២០-២២ អង្សារសេ និង អតិបរមា ២៦-២៧ អង្សារសេ ហើយបណ្តារាជធានី និងខេត្តដទៀត សីតុណ្ហភាពអប្បបរមា ២១-២៣ អង្សារសេ និងសីតុណ្ហភាពអតិបរមា ២៧-២៨ អង្សារសេ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ចំពោះសីតុណ្ហភាពត្រជាក់តែបនេះ ជាពិសេសវីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា