លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់ការលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារជនរងគ្រោះគ្រប់ប្រភេទដោយគ្មានការរើសអើង
យោងតាមគណនីបណ្តាញសង្គមកម្ពុជា ពិត បានអោយដឹងថា ដោយមានទឹកចិត្តអាណិតអាសូរជាពន់ពេក នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពរបួស និងនាំយកថវិកាមួយចំនួន ផ្តល់ជូនកីឡាករប្រដាល់សេរី ដូង ផា (ហៅក្រៅថា អេ រដ្ឋា) អាយុ ២១ឆ្នាំ ជាកូនកំព្រាឪពុកម្តាយ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ (រថយន្តបុក និងកិនបន្ថែម) កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨។ ជាមួយស្ថានភាពធ្ងន់ធ្ងររហូតបែកប្លោកនោម ដាច់ពោះវៀន ដាច់សរសៃឈាមក្រលៀន ផងនោះ បច្ចុប្បន្នជនរងគ្រោះកំពុងត្រូវបានសង្គ្រោះបន្ទាន់យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយចំពោះលោក ដូង ផា ដែលរងគ្រោះថ្នាក់ដោយជនបង្កយ៉ាងព្រៃផ្សៃ និងផ្តាំផ្ញេីឱ្យអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមឆាប់បានជាសះស្បើយឡេីងវិញ។ ជាមួយគ្នានេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន សូមអំពាវនាវដល់សមត្ថ កិច្ចពាក់ព័ន្ធឱ្យស្វែងរកជនបង្កបទល្មេីសមកផ្តន្ទាទោសតាមច្បាប់។
អ្នកស្រី ដូង សុខេន ត្រូវជាបងស្រីបង្កេីតនិងជាអាណាព្យាបាលរបស់ ដូង ផា ដែលនៅមេីលថែទាំនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណជាទីបំផុតចំពោះលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលេីកទឹកចិត្តនិងផ្តល់ក្តីសង្ឃឹមដល់គ្រួសារជនរងគ្រោះគ្រប់ប្រភេទដោយគ្មានការរើសអើងអ្វីឡើយ។

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា