ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបង្កើនឧត្តមភាព ប្រសិទ្ឋភាព និងគុណភាពរបស់ក្រុមហ៊ុន Paragon Education Company Limited
ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Paragon Education Company Limited បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើគុណភាពសិក្សា ដោយព្យាយាមផ្សារភ្ជាប់នូវកិច្ចសហការជាមួយគ្រឹះស្ថានអប់រំអន្តរជាតិនានាក្នុងបណ្តាប្រទេសអភិវឌ្ឍ ជាពិសេសសហរដ្ឋអាមេរិក កាណាដា និងប្រទេសអូស្ត្រាលីជាដើម។
ចាប់ផ្តើមពីការចូលរួមចំណែកជាមួយគ្រឹះស្ថានអប់រំនេះនៅឆ្នាំ២០០៦ ឯកឧត្តមអ៊ាង សុផល្លែតបានរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព។ នៅឆ្នាំ២០១៦ ឯកឧត្តមអ៊ាង សុផល្លែត និងលោកជំទាវជា សុផាកន្នីបានបង្កើនការវិនិយោគបន្ថែមដោយបានបង្កើនភាគហ៊ុនលើសពី៥០ភាគរយ និងចុងក្រោយនេះបានសម្រេចកាន់កាប់ភាគហ៊ុនទាំងស្រុង។
បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកជំទាវ ជា សុផាកន្នី នាយិការក្រុមហ៊ុន Paragon Education Company Limited សាលា Paragon International School និង Paragon International University (អតីត Zaman International School and Zaman University) បានជំរុញបន្ថែមនូវការពង្រីកវិសាលភាពគុណភាពអប់រំអោយកាន់តែប្រសើរឡើង ស្របតាមស្តង់ដាអន្តរជាតិ និងកំណែ ទំរង់ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជន និងកីឡា ជាពិសេសស្របតាមចរន្តនៃទំនើបកម្មសេដ្ឋកិច្ច និង បច្ចេកវិទ្យានាពេលបច្ចុប្បន្ន តាមរយៈការផ្តល់សេវាកម្មអប់រំមួយប្រកបដោយឧត្តមភាព ប្រសិទ្ឋភាព និងគុណភាព។
ក្នុងគោលបំណងសំរេចបាននូវគោលដៅខាងលើ ថ្នាក់ដឹកនាំកំពូលនៃគ្រឹះស្ថានអប់រំនេះ បានរៀបចំបង្កើនបន្ថែមកិច្ចសហការជាបន្តបន្ទាប់ជាមួយគ្រឹះស្ថានអប់រំអន្តរជាតិនានា ជាក់ស្តែងនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តមអ៊ាង សុផល្លែត ប្រធានកិត្តិយសក្រុមហ៊ុន Paragon Education Company Limited បានទទួលជួបពិភាក្សាការងារជាមួយលោក William Wang នាយកក្រុមហ៊ុន Auswin International Group ដើម្បីស្វែងរកឱកាសបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំរបស់ប្រទេសអូស្ត្រាលី ជូនដល់ប្អូនៗនិស្សិតដែលមានបំណងចង់បន្តការសិក្សានៅទីនោះ ដោយធានានូវការទទួលស្គាល់គុណភាព និងកំរិតសញ្ញាបត្រដែលបានសិក្សាជាមួយសាលា Paragon International School និង Paragon International University។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នានឹងរៀបចំនូវគម្រោងលំអិតស្តីពីការបង្កើនឱកាសសម្រាប់និស្សិតកម្ពុជាបន្តការសិក្សានៅប្រទេសអូស្រ្តាលី ដោយត្រូវពិភាក្សាបន្តនៅពេលដ៏ខ្លីខាងមុខនេះ។



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា