កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​ប្រើ​ប្រាស់​ថង់​ផ្លា​ស្ទិ​ក​ច្រើន​ជាង​គេ​បំផុត​

288 Views
December 31, 2018

ភ្នំពេញ៖ ក្រុងភ្នំពេញ​មានការ​ប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ក​អស់​ជាង​ ១០​លាន​ថង់​ក្នុង​មួយថ្ងៃ ដែល​ស្មើនឹង​ ២០០០​ថង់​ក្នុង​​ម្នាក់លើស​ប្រជាជន​អឺរ៉ុប​ ១០​ដង​ឯណោះ ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ជា​ប្រទេស​ដែល​មាន​អ្នក​ប្រើ​ប្រាស់ ​ផ្លា​ស្ទិ​ក​ច្រើន​ជាង​គេ​បំផុត​លើ​ភព​ផែន​ដី​នេះ​។​

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ​ផ្លូវការ ​របស់​អង្គការ​ធនាគារ​ពិភពលោក​បាន​បញ្ជាក់​ថា កម្រិត​នៃ​ការ​ប្រើ​ប្រាស់​ផ្លា​ស្ទិ​ក​កំពុង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​អាស៊ី ពិសេស​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​រួមមាន​វៀតណាម កម្ពុជា ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​ជាដើម​។​ ការប្រើប្រាស់​ផ្លា​ស្ទិ​ក​ក្នុង​ចំនួន​ច្រើន ​ក្នុង​ប្រទេស​កម្ពុជា​នៅតែ​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ ជា​ខ្ទង់​ចំណាយ​មួយ​ដ៏​ច្រើន និង​ជា​បញ្ហា​ចំពោះ​មុខ​ដែល​ត្រូវ​ដោះស្រាយ​ភ្លាមៗ ហើយ​កន្លងមក​រដ្ឋាភិបាល​ក៏បាន​ព្យាយាម​លើកទឹកចិត្ត លើក​កម្ពស់​ចំណេះដឹង និង​ជំរុញ​ការ​ការពារ​បរិស្ថាន កាត់បន្ថយ​ការប្រើប្រាស់​ផ្លា​ស្ទិ​ក​ផង​ដែរ​។​ ក្នុង​ខេត្ត​សៀមរាប​ទឹកដី​អង្គរ បាន​ក្លាយ​ជា​កន្លែង​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​ក្នុង​លោក និង​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​នៅ​កម្ពុជា​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​កាន់​តែ​ច្រើន ការ​ចោល​សំរាម និង​ផ្លា​ស្ទិ​ក​ក៏​កាន់​តែ​ច្រើន​ដូចគ្នា​ដែរ​៕

ដកស្រង់ពីអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន

Facebook Comment

Related Articles