គណៈកម្មការគុណវុឌ្ឍជាតិដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជានឹងត្រូវបង្កើតនាពេលខាងមុខនេះ
កាលពីព្រឹកថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៦៥២ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ លោក ហេង វ៉ាន់ដា និងសហការីនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ចូលជួបសម្តែងការគួរសម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាទីស្តីការគណៈរដ្ឋមន្រ្តី។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ និងសំណូមពរនានារបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមចំណែករបស់វិស័យឯកជនក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនេះដែរ ក្នុងគោលបំណងពង្រឹងបន្ថែមនូវគុណភាពវិស័យអប់រំឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត សម្ដេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចបង្កើតគណៈកម្មការរួមមួយរវាងស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយមានឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាជាប្រធាន និងមានលេខាធិការដ្ឋានមួយជាជំនួយការ។ គណៈកម្មការនេះនឹងត្រូវពិនិត្យនិងរៀបចំនូវអនុក្រឹត្យស្ដីពីគុណវុឌ្ឍជាតិ ដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា