កម្ពុជា-រុស្ស៊ីពង្រឹងចំណងមិត្តភាពតាមរយៈកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យបរិស្ថាន និងអភិរក្ស
នៅព្រឹកសុក្រ ១៣កើត ខែបុស្សឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នាទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាគំរោងសំណើកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្សីលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុៈ និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នាពេលខាងមុខនេះ កម្ពុជាគ្រោងនូវគំរោងមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយហព័ន្ធរុស្ស៊ី ដែលរួមមានគម្រោងអនុវត្តសកម្មភាពបច្ចេក ទេស គម្រោងស្រាវជ្រាវរួម សំណើរគម្រោងលើកិច្ចអភិរក្សធនធានធម្មជាតិ និងការរៀបចំនូវទស្សនកិច្ចសិក្សា និងវគ្គបំពាក់បំប៉នមួយចំនួនងដែរ។ ជាមួយនេះ ក្រុមការងារក៏បានស្នើនូវការបង្កើតភាពជាកិច្ចគូរសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដែលរួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាលាជាតិកសិកម្មព្រែកលៀបជាដើម។

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា