ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រី បានទទួលជួប លោក Eric Normand
462 Views
March 22, 2019

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរិទិ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រី បានទទួលជួប លោក Eric Normand THIBEAULT នាយកការិយាល័យតំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជំនួបពិភាក្សានេះគឺផ្តោតទៅលើកិច្ចសហប្រតិបត្តិការរវាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើវិស័យវប្បធម៌ដែលមានកន្លងមក និងពេលអនាគត់។