ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិកាក្រសួងបរិស្ថានបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម…….!

237 Views
March 28, 2019

តមតាមការអញ្ជើញរបស់លេខាធិការដ្ឋាននៃសន្និសីទ និងក្រសួងធនធានធម្មជាតិចិន ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិកាក្រសួងបរិស្ថានបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទ និងអញ្ជើញជាវាគ្មិនក្នុងកិច្ចពិគ្រោះយោបល់នៃវេទិកាស្តីពី Deep Blue: The Familiar Unknown ដែលរៀបចំឡើងពីថ្ងៃទី២៦-២៩ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងប័រអាវ ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមគោលគំនិត អនាគតរួម សកម្មភាពរួម ការអភិវឌ្ឍរួម (Shared Future, Concerted Action, Common Development) ដោយមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំកំពូលនានាមកពីចុំវិញពិភពលោកផងដែរ។

https://z-p3-scontent.fpnh5-2.fna.fbcdn.net/v/t1.0-9/54798163_1332669633538821_7851878465438482432_n.jpg?_nc_cat=101&_nc_oc=AQkhcY9XjnL6V1hinH-XF1Xu--bdk3VjbPX-_yzkb2gcRqC8supWK7Mf2eJv54xFTWs&_nc_ht=z-p3-scontent.fpnh5-2.fna&oh=1a76bddb1b36c0a275b509bf788176b1&oe=5D0F0F80

គោលគំនិតជាសំខាន់នៃវេទិកាស្តីពី Deep Blue: The Familiar Unknownគឺជាការពិភាក្សាលើការប្រើប្រាស់ និងទាញយកនូវអត្ថប្រយោជន៍ពីមហាសមុទ្រ និងសមុទ្រដោយនីរន្តភាព ដែលកន្លងមកមាននទំនាក់ទំនងយ៉ាងខ្លាំជាមួយសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវិតប្រចាំថ្ងៃ។
ឯកឧត្តមអ៊ាង សុផល្លែតបានបញ្ជាក់ពីទស្សនៈនៃ Blue Economy ដោយផ្តោតលើការប្រើប្រាស់ដោយនីរន្តភាពនៃធនធានសមុទ្រសម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ដែលពឹងផ្អែកលើសមុទ្រ។

Image may contain: 4 people, people standing

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ពីទំនាក់ទំនងរវាងសមុទ្រនិងជីវចម្រុះនិងការប្រែប្រួលអាកាសធាតុ ដោយយោងទៅលើការសិក្សារបស់ FAO និង IUCN ជាដើម និងបានលើកឡើងពីបញ្ហាប្រឈមនានាដែលពិភពលោកជួបប្រទះក្នុងការអភិរក្ស និងការពារសមុទ្រ និងការបង្កើននូវកិច្ចសហប្រតិបត្តិការជាសាកលក្នុងការការពារសមុទ្រដើម្បីកំណើនសេដ្ឋកិច្ចររួមគ្នា។ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានចែករំលែកនូវបទពិសោធន៍ដែលកម្ពុជាបានអនុវត្តកន្លងមកក្នុងការរួមចំណែកជាសកល ដើម្បីរក្សានូវនីរន្តភាពសមុទ្រទាំងក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ដោយអនុលោមទៅតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី១៤។

Image may contain: 3 people, people standing and suit
គួរបញ្ជាក់ថា៖ វេទិកាប័រអាវសម្រាប់អាស៊ី គឺជាវេទិកាប្រចាំឆ្នាំ នៃស្ថាប័នអន្តរជាតិមិនមែនរដ្ឋាភិបាល ដែលបានកកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ហ្វីលីពីន អូស្រ្តាលី និងប្រទេសជប៉ុន។ គិតរហូតមកដល់បច្ចុប្បន្ននេះ វេទិកានេះទទួលបានការគាំទ្រជាខ្លាំងពីបណ្តាប្រទេសអាស៊ី និងទាក់ទាញនូវចំណាប់អារម្មណ៍ពីពិភពលោកទាំងមូលផងដែរ តាមរយៈកិច្ចសន្ទនានិងពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកគ្រប់គ្រងឧស្សាហកម្មនិងពាណិជ្ជកម្ម និងអ្នកសិក្សាស្រាវជ្រាវនានា ដែលតែងតែជួបគ្នាជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សា និងដោះដូរយោបល់ ក្នុងគោលបំណងជម្រុញការអភិវឌ្ឍន៍ដើម្បីកំណើនតំបន់អាស៊ីតាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការតភ្ជាប់តំបន់អាស៊ីជាមួយនឹងពិភពលោក៕

Image may contain: 4 people, people standing

 

ប្រភព៖ ministry of environment – ក្រសួងបរិស្ថាន

Facebook Comment

Related Articles