ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញ ដឹកនាំកិច្ចប្រជុំស្តីពី “ការរៀបចំទិវាជីវៈចម្រុៈអន្តរជាតិ
នារសៀលថ្ងៃពុធ ៥កើត ខែពិសាល ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញ ដឹកនាំកិច្ចប្រជុំស្តីពី “ការរៀបចំទិវាជីវៈចម្រុៈអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩”។
កិច្ចប្រជុំផ្តោតទៅលើ

១.ការ បែងចែកតួនាទីភារកិច្ចរបស់គណ:កម្មការរៀបចំ ទិវាជីវៈចម្រុៈអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩ដែលមាន ៥អនុគណៈកម្មាចំណុះគឺ -អនុគណៈកម្មការរៀបចំទិវា ខ្លឹមសារ និងរចនាបទ
-អនុគណៈកម្មការរៀបចំទីតាំង ប្រារព្ធទិវា និងទទួលភ្ញៀវ

-អនុគណៈកម្មការសិល្ប: កម្មវិធីប្រកួតប្រជែង និងរូបភាពក្នុងទិវា
-អនុគណៈកម្មកាព័ត៌មាន និងផ្សព្វផ្សាយក្នុងទិវា
-និងអនុគណៈកម្មការរៀបចំ និង ផ្គត់ផ្គង់ថវិកា

២.ពិនិត្យ ពិភាក្សា និងសម្រេចនូវរបៀបវារៈកម្មវិធី និង ខ្លឹមសារសំខាន់ៗ នៃដំណើរការកម្មវិធីការរៀបចំទិវាជីវៈចម្រុៈអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩ ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង និងការអភិរក្សធនធានជីវចម្រុះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ឋិភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយដល់សាធារណជនអោយកាន់តែយល់ដឹងពីតម្លៃ និងចូលរួមការពារជីវចម្រុះ និងប្រពន្ធ័អេកូឡូស៊ីរបស់យើង។

គួរបញ្ជាក់ថា ៖នៅឆ្នាំនេះ
ក្នុងនាមជាប្រទេសហត្ថលេខី និងស្ថាប័នបង្គោលក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះក្រសួងបរិស្ថានក្រោមប្រធានបទ “ជីវ:ចម្រុះរបស់យើង អាហារយើង សុខភាពរបស់យើង”នៅឧទ្យានសែនមនោរម្យ ខេត្តមណ្ឌលគីរី។
ប្រភព៖Ministry of Environment






គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា