ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃ៥រោច ខែពិសាខ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យស្ដេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេសទៅកាន់សាធារណរដ្ឋបារាំង ដើម្បីចូលរួមពិធីអបអរសាទរ២៥ឆ្នាំនៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលធ្វើឡើងនៅបណ្ឌិតសភាបារាំងខាងសិលាចារឹកនិងអក្សរផ្ចង់។
តបតាមការអញ្ជើញរបស់បណ្ឌិតសភាបារាំងខាងសិលាចារឹកនិងអក្សរផ្ចង់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីអបអរសាទរ២៥ឆ្នាំ នៃការចូលរួមរបស់កម្ពុជា-បារាំង និងសហគមន៍អន្ដរជាតិលើកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តិទៅនៅវិមានវិទ្យាស្ថានបារាំង។
តាមកម្មវិធីខាងលើ នៅថ្ងៃ៦រោច ខែពិសាខឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥៖៣០នាទី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងថ្លែងព្រះរាជសន្ទរកថាទៅកាន់រាជបណ្ឌិតសភាបារាំងខាងសិលាចារឹកនិងអក្សរផ្ចង់ អំពីជោគជ័យនិងការចូលរួមរបស់កម្ពុជាក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។
ជាមួយគ្នានេះដែរ អគ្គនាយកអាជ្ញាធរជាតិអប្សរាឯកឧត្តម ហង់ ពៅ នឹងធ្វើបទបង្ហាញស្ដីពីការរកឃើញទូកបុរាណនៅរមណីយដ្ឋានអង្គរ រីឯលោកសាស្រ្ដាចារ្យ Azedine BESCHAOUCH និងលោកជំទាវ ចៅ ស៊ុនកិរិយា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើបទបង្ហាញលើប្រធានបទការងារ២៥ឆ្នាំនៅរមណីយដ្ឋានអង្គររបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ៕
អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី
រូបភាព៖ Royal du Cambodge
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:








គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា