កិច្ចជួបប្រជុំជាមួយអង្គការUNDP ដើម្បីពិនិត្យមើលលទ្ធផលបឋមនៃការសិក្សាពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីភាពរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ
នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (ក.ជ.អ.ច. ) និងក្រុមការងារនាយកដ្ឋានសេដ្ឋកិច្ចបៃតងបានជួបប្រជុំជាមួយក្រុមការងារថាមពលនៃអង្គការ UNDP ដើម្បីពិនិត្យមើលលទ្ធផលបឋមនៃការសិក្សាពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីភាពរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ។
ដោយសារទិន្នន័យនៅមានកំរិត ការសិក្សានេះបានប្រើប្រាស់នូវការសន្មត់មួយចំនួន ដែលប៉ះពាល់ដល់ភាពជាក់លាក់នៃលទ្ធផល។ អង្គប្រជុំបានឯកភាពថា ក្នុងស្ថានភាពនេះគួរផ្តោតការយកចិត្តទុកដាក់លើការកំណត់វិធីសាស្រ្ត ហើយគណនាដោយប្រើសេណារីយ៉ូមួយចំនួន អនុលោមតាមទិន្នន័យគន្លឹះខ្លះដែលប្រែប្រួល។
ក្រោយមានការកែសម្រួលលទ្ធផលនឹងត្រូវដាក់ឱ្យពិភាក្សាក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសវាយតម្លៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យ នៅចុងខែមិថុនានេះ មុននឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។ កិច្ចប្រជុំបន្ទាប់នេះក៏នឹងពិនិត្យផងដែរលើវឌ្ឍនភាពនៃ៖
១.ការវាយតម្លៃសេដ្ឋកិច្ចនៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា

២.ការសិក្សាពីជម្រើសនានាដើម្បីភ្ជាប់ថាមពលអគ្គិសនីដែលផលិតសល់ចេញពីប្រព័ន្ធផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលមានស្រាប់ទៅបណ្តាញជាតិ នៅតំបន់ឧស្សាហ៍កម្ម និងកន្លែងពាណិជ្ជកម្មខ្នាតធំ
៣.ការរៀបចំសេចក្តីព្រាងឯកសារគោលនយោបាយថាមពលនិរន្តរភាព
៤.ការពិនិត្យ និងពិភាក្សាអំពីការប្រកាសដាក់ឱ្យប្រើប្រាស់ របាយការណ៍ស្តីពី ការកាត់បន្ថយហានិភ័យ នៃការវិនិយោគថាមពលកកើតឡើងវិញ (De-risking Renewable Energy Investment)។
ប្រភព៖Ministry of Environment




គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា