គណៈប្រតិភូចំនួន៣៧រូប មកពីគ្រឹះស្ថានឧត្តមសិក្សានានានៃសាធារណរដ្ឋប្រជាមានិត ចិន និងសហរដ្ឋអាមេរីកអញ្ជើញមកទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

154 Views
May 29, 2019

នៅថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចំនួន៣៧រូប មកពីគ្រឹះស្ថានឧត្តមសិក្សានានានៃសាធារណរដ្ឋប្រជាមានិត ចិន និងសហរដ្ឋអាមេរីក។

ក្នុងនោះ គណៈប្រតិភូពីររូបមកពី សហរដ្ឋអាម៉េរិកគឺ លោកបណ្ឌិតសាស្រ្តាចារ្យ Daniel Joseph Julius អនុប្រធានជាន់ខ្ពស់ និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ New Jersey City និងលោកបណ្ឌិតសាស្រ្តាចារ្យ Leehsing Lu អ្នកសម្របសម្រួលកម្មវិធីសិក្សាប្រចាំតំបន់អាស៊ីនៃសាកលវិទ្យាល័យ New Jersey City។ ចំណែកគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិនមានចំនួន៣៥រូប ដឹកនាំដោយលោក Yougen Yu នាយកផ្នែកបណ្តុះបណ្តាលអជីព និងការអប់រំវិជ្ជាជីវៈ។

ដំណើរទស្សនកិច្ចនេះអមដំណើរដោយឯកឧត្តម មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាច្រើនរូបទៀត។

គណៈប្រតិភូបានជួបពិភាក្សាជាមួយលោកបណ្ឌិតសាកលវិទ្យាធិការស្តីទី និងថ្នាក់ដឹកនាំគ្រប់មហាវិទ្យាល័យទាំងប្រាំដោយពិភាក្សាអំពីស្ថានភាពទូទៅនៃសាកលវិទ្យាល័យ និងគម្រោងកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគតរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងគ្រឹះស្ថានឧត្តមសិក្សានានានៅសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរីក។ បន្ទាប់ពីពិភាក្សារួច គណៈប្រតិភូបានទស្សនាមហាវិទ្យាល័យនីមួយៗ។

ប្រភព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

Facebook Comment

Related Articles