លោក ចឹង សុចន្ថា អភិបាលរង នៃគណ:អភិបាលខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តមណ្ឌលគិរី នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ក្រោមអធិបតីភាពលោក ចឹង សុចន្ថា អភិបាលរង នៃគណ:អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្រ្តីសាលាខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី និងអង្គការនានា សរុប ៥៥នាក់។
សិក្ខាសាលានេះរៀបចំឡេីងដេីម្បីផ្តល់ចំណេះដឹងស្តីពីបរិស្ថានដែលផ្តោតលេីប្រធានបទសំខាន់ពីរ (១)ការចូលរួមក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (ដោយលេីកយកទិដ្ឋភាពផ្នែកកសិកម្ម) និង(២)ការគ្រប់គ្រងសំណល់ប្លាស្ទិក និងផលប៉ះពាល់នៃការដុតសំណល់ប្លាស្ទិក។
លោកអភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា ការងារអប់រំ និងផ្សព្វផ្សាយបរិស្ថាន គឺជាផ្នែកមួយមានសារ:សំខាន់ណាស់ក្នុងការបញ្ជៀបដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងអំពីបរិស្ថាន និងមានឥរិយាបថកាន់តែល្អក្នុងការរស់នៅ ដូចជាការទុកដាក់សំណល់ ការសន្សំសំចៃថាមពល កាបង្កេីតផ្ទៃបៃតងជាដេីម និងសំណូមពរប្រជាពលរដ្ឋទាំងអស់ឱ្យចេះស្រលាញ់ និងការពារធនធានធម្មជាតិឱ្យឋិតថេរគង់វង្សជានិរន្តតទៅ៕
ប្រភព៖Ministry of Environment











គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា