មន្ត្រី-បុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមក
មន្ត្រី-បុគ្គលិកចំនួន៤៧រូបមកពីអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ បានផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានបេតិកភណ្ឌពិភពលោក តាមរយៈកម្មវិធីបណ្តុះបណ្តាលTechnical Exchange NAPAV/APSARA ក្រោមកិច្ចសហការរបស់ស្ថានទូតអាមេរិក ដឹកនាំដោយអ្នកស្រីសាស្រ្តាចារ្យ Barbara J. Anello-Adnani ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។
អ្នកស្រីសាស្រ្តាចារ្យ Barbara J. Anello-Adnani ឱ្យដឹងថា ការបង្កើតវគ្គបណ្តុះបណ្តាលនេះ សម្រាប់ឱ្យមន្រ្តី-បុគ្គលិកជំនាញគ្រប់គ្រងបេតិកភណ្ឌពិភពលោកតំបន់អង្គរនិងប្រាសាទព្រះវិហារផ្តល់បទពិសោធន៍ការងារទៅវិញទៅមក លើផ្នែកគ្រប់គ្រងបេតិកភណ្ឌ ប្រវត្តិសិល្បៈ ការចងក្រងឯកសារ ការថតរូប ការស្រាវជ្រាវ សិក្សាភាសាអង់គ្លេស និងមានទំនាក់ទំនងរវាងអ្នកធ្វើការពាក់ព័ន្ធផ្នែកវប្បធម៌នៅកម្ពុជា និងនៅអាស៊ានកាន់តែជិតស្និទ្ធិ ហើយទូលំទូលាយជាងមុន។
សម្រាប់នាពេលអនាគត កម្មវិធីនេះនឹងសិក្សាស្វែងយល់នៅក្រៅតំបន់អង្គរ ហើយក៏ស្វាគមន៍ដល់ស្ថាប័នដែលពាក់ព័ន្ធមកចែករំលែកជាមួយគ្នា។
គួរញ្ជាក់ដែរថា កាលពីខែមករាកន្លងទៅ មន្រ្តី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរាបានទៅចុះទស្សនកិច្ចសិក្សានៅតំបន់ប្រាសាទព្រះវិហារ ដែលទទួលបានការចែករំលែកបទពិសោធន៍ល្អៗពីមន្រ្តី-បុគ្គលិកនៃអាជ្ញាធរព្រះវិហារដូចគ្នានឹងពេលនេះដែរ៕
អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហ៊ុំ រឹទ្ធី និងលោក ហាប់ គឹមអាន
ប្រភព៖ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:






គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា