ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រី Rebecca black ប្រធានក្រុមបេសកម្អង្គការUSAID ដឹកនាំក្រុមការងារគម្រោង USAID Greening Preylang នៃអង្គការUSAIDប្រចាំនៅកម្ពុជា ….!!

97 Views
June 27, 2019

នារសៀលថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិអោយលោកស្រី Rebecca black ប្រធានក្រុមបេសកម្មនៃអង្គការUSAID ដឹកនាំក្រុមការងារគម្រោង USAID Greening Preylang នៃអង្គការUSAIDប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងរាយការណ៍នូវវឌ្ឍនភាពការងារនៃការចាប់ផ្តើមអនុវត្តគម្រោង។


លោកស្រី Rebecca black មានប្រសាសន៍ សូមសំដែងនូវអំណរគុណចំពោះកិច្ចសហការយ៉ាងល្អ លើវិស័យបរិស្ថាន រវាងអង្គការUSAID និងក្រសួងបរិស្ថាននាពេលកន្លងមក និង សូមការអនុញ្ញាតិសិក្សាស្វែងយល់បន្ថែមទៀត លើការងារគ្រប់គ្រងធនធានបរិស្ថាន នរបស់ក្រសួងក្នុងរយះពេលនៃបេសកម្មរបស់លោកស្រីរយៈពេល១សប្តាហ៍នេះ។


ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណចំពោះវត្តមានលោកស្រី និងក្រុមការងារគម្រោង USAID Greening Preylang នៃអង្គការUSAIDប្រចាំនៅកម្ពុជាបានសហការ និងរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចេរភាព ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីសំណូមពរដោយអង្គUSAID សូមបន្តនូវកិច្ចសហការគាំទ្រជាមួយក្រសួងបរិស្ថានលើ


១-ការការពារតំបន់ការពារធម្មជាតិកម្ពុជា ជាពិសេសតំបន់ការពារធម្មជាតិព្រៃឡង់
២-ការបន្តចុះបញ្ជីរដីសហកមតំបន់ការពារធម្មជាតិព្រៃឡង់
៣-ការគិតគូរពីជីវភាពសហគមន៍មូលដ្ឋាន តាមរយះការផ្តល់នូវជំនាញវិជ្ជាជីវៈនានាសមស្របនឹងមូលដ្ឋាននោះ
៤.ការបញ្ជ្រាប និងជម្រុញការអប់រំសហគមន៍មូលដ្ឋានលើចំណេះដឹងស្តីពីបរិស្ថាន ជាពិសេសកុមារតូចៗ និង យុវជនបន្តវេន
ដោយឡែកចំពោះការងារផ្សេងៗទៀត ក្រសួងបរិស្ថានសូមស្វាគមន៍ និងចាត់ចែងរៀបចំអោយក្រុមការងារជំនាញបន្តកិច្ចសហការ។

Facebook Comment

Related Articles