ស្លាប់ចោលប្តីទាំងក្មេងខ្ចី ទាំងកូនក្នុងផ្ទៃក្រោយរៀបការមិនទាន់បានមួយខែផង…!
កំពត៖ហេតុការគួរអោយសង្វេកមួយដែលគូស្វាមីភរិយាថ្មីថ្មោងមួយគូដែលទើបនឹងរៀបការហើយមិនទាន់បានមួយខែផង ក៏ត្រូវប្រពន្ធដ៏ក្មេងខ្ចីបានលាចាលោកនេះទាំងមានកូនក្នុងផ្ទៃនិងទុកអោយប្តីនៅឯកោម្នាក់ឯងយំបោកខ្លួនបោកប្រាណគួរអោយអាណិត កាលពីអាធ្រាតម៉ោង១២យប់ថ្ងៃអាទិត្យទី៣០ខែមិថុនាឆ្នាំ២០១៩ នៅភូមិអូឬស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។
តាមប្រភពច្បាស់ការពីសាច់ញាតិសុំមិនចញ្ចេញឈ្មោះបានរៀបរាប់ថា នារីដ៏ក្មេងខ្ចីទើបនឹងរៀបការនេះមានឈ្មោះ ស្តើង(ឈ្មោះហ្វេសប៊ុក ដាណាកំពត) បានរៀបការហើយមិនទាន់ទាំងបានមួយខែផង ជាមួយប្តីទី២នេះដែលជាអ្នកខេត្តតាកែវ។តាមប្រភពបន្តទៀតថា នាងបានរៀបម្តងរួចមកហើយ ប្រហែលមួយឆ្នាំមុនជាមួយកូនអ្នកភូមិជិតគ្នា តែមិនចុះសម្រុងគ្នាក៏បែកបាក់គ្នា លឺពាក្យចចាមអារាមថានាងខឹងព្រោះតែនាងចង់បានកូនតែមិនមាន ក៏មានការបែកបាក់គ្នាយ៉ាងនេះទៅ។
បែកគ្នាមិនបានប៉ុន្មានផងនាងក៏ទំនាក់ទំនងគ្នាជាមួយប្តីក្រោយនេះជាអ្នកខេត្តឆ្ងាយ ឈានដល់មានការភ្ជាប់ពាក្យនិងរៀបកាលពីដើមខែមុននេះ។មានអ្នកខំមិនខ្លះថានាងមានផ្ទៃពោះ5ខែ ធ្វើអោយអ្នកខំមិនខ្លះឆ្ងល់ថារៀបការមួយខែសោះមេចក៏មានផ្ទៃពោះ៥ខែ?តែទោះយ៉ាងណាក៏មិនមានអ្នកណាហ៊ានអៈអាងថានាងមានផ្ទៃពោះជាមុនការឬយ៉ាងណាទេ។
នៅថ្ងៃបុណ្យសពរបស់នាងថ្ងៃនេះក៏គេឃើញបុរសដែលជាប្តីទី១របស់នាងក៏បានចូលរូមទាំងទឹកមុខក្រៀមក្រំគួរអោយសង្វេក អង្គុយស្រក់ទឹកភ្នែកអាណិតអតីតប្រពន្ធទាំងក្តុក្តួលក្នុងចិត្ត។
តាមប្រភពពីបងជីដូនមួយនាងថានាងស្លាប់នៅមន្ទីរពេទ្យវៀតណាមដែលពេទ្យវៀតណាមបានពិនិត្យមើលថា មកពីដាក់សេរ៉ូម ហើយទឹកចូលសួត ហើយពេទ្យថារលួយសួតអស់តែមុនស្លាប់មួយថ្ងៃពីរថ្ងៃនាងដើរនិងជិះម៉ូតូទៅផ្សារធម្មតាទើបតែល្ងាថ្ងៃសៅឈឺធ្ងន់ក៏ស្លាប់នៅមន្ទីរពេទ្យប្រទេសវៀតណាមទៅ។តាមសម្តីមិត្តភក្តិនាងបាននិយាយថា នាងប្រហែលត្រូវអំពើគេបានជាស្លាប់លឿនយ៉ាងនេះ។រហូតមកថ្ងៃអង្គារនេះសពនាងនៅផ្ទះកំពុងរៀបពិធីបញ្ចុះតាមប្រពៃណីនៅផ្ទះរបស់នាងនៅភូមិអូរឬស្សីឃុំស្រែជាខាងត្បូង ស្រុកដងទង់ខេត្តកំពត៕








គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា