កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣០ នៅទីក្រុងបាងកក ប្រទេសថៃ…!!
នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានឧត្តមមន្រ្តីបរិស្ថានអាស៊ាន បានដឹកនាំមន្រ្តីបង្គោល នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន ព្រមទាំងតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំមានការចូលរួម ពីប្រធានឧត្តមមន្រ្តីបរិស្ថាន និងមន្ត្រីបង្គោលមកពីបណ្តារដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និងមជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន សរុបប្រមាណ២០០ នាក់។ កិច្ចប្រជុំ បាននិងកំពុងពិនិត្យពិភាក្សាលើប្រធានបទសំខាន់ៗ មានដូចខាងក្រោមៈ
១.បានពិនិត្យលទ្ធផលរបស់ក្រុមការងារអាស៊ាន ដែលរួមមាន ការងារប្រែប្រួលអាកាសធាតុ ការងារនិរន្តរ ភាពបរិស្ថានទីក្រុង ការងារអភិរក្សធម្មជាតិនិងជីវៈចម្រុះ ការងារអប់រំបរិស្ថាន ការងារគ្រប់គ្រងធនធានទឹក ការងារបរិស្ថានតំបន់ឆ្នេរនិងសមុទ្រ ការងារសារធាតុគីមីនិងសំណល់ ការងារបំពុលផ្សែងអ័ព្ទឆ្លងដែន និងវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាបាលនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន។
២.បានអនុម័តជាគោលការណ៍លើ (ក)សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុទៅកិច្ចប្រជុំកំពូលលើកទី២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាអាសធាតុ (COP25, UNFCCC) និង(ខ)សេចក្តីព្រាងនៃសេចក្ដីថ្លែងការណ៍រួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់កិច្ចប្រជុំកំពូលឆ្នាំ២០១៩ របស់អង្គការសហប្រជាជាតិស្តីពីសកម្មភាពអាកាសធាតុ។
៣.បានអនុម័តសំណើសុំដាក់បញ្ជូលឧទ្យានជាតិរបស់ប្រទេសថៃ វៀតណាម ភូមា សរុបចំនួន៥ ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន។
៤.បានពិភាក្សាសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន និងតាមដាន និងវាយតម្លៃលើការអនុវត្តផែនការក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ាន ២០២៥។
៥.បានអនុម័តការផ្តល់ពានរង្វាន់អាស៊ាន សម្រាប់សាលាមេត្រីភាពបរិស្ថាន និងយុវជនឆ្នើមអាស៊ាន ដែលពិធីទទួលនឹងរៀបចំឡើងនៅប្រទេសកម្ពុជាក្នុងខែតុលា ឆ្នាំ២០១៩។
៦.បានពិនិត្យលើការងាររៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ ដល់ទី១១ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
៧.បានពិនិត្យលើការងារវឌ្ឍនភាព និងសំណើគម្រោងថ្មីមួយចំនួនក្រោមកិច្ចសហប្រតិបត្ដិការបរិស្ថាន ជាមួយដៃគូអាស៊ានបូក ៣ និងដៃគូអាស៊ានផ្សេងទៀត។
ប្រភព៖ Ministry of Environment





គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា